FFC ​នឹង​ប្រកាស​គ្រូបង្វឹក​ថ្មី ​ក្រុម​គោព្រៃ​កម្ពុជា​ថ្ងៃ​អាទិត្យ​នេះ | BayKdang FFC ​នឹង​ប្រកាស​គ្រូបង្វឹក​ថ្មី ​ក្រុម​គោព្រៃ​កម្ពុជា​ថ្ងៃ​អាទិត្យ​នេះ | BayKdang

FFC ​នឹង​ប្រកាស​គ្រូបង្វឹក​ថ្មី ​ក្រុម​គោព្រៃ​កម្ពុជា​ថ្ងៃ​អាទិត្យ​នេះ

(ភ្នំពេញ)៖ យោងតាមតាមជូនដំណឹងរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានឲ្យដឹងថា នាវេលាម៉ោង ១១ព្រឹកថ្ងៃទី១២ ខែសីហានេះ សហព័ន្ធនឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដើម្បីបង្ហាញវត្តមានគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ។ ចាំមើលតើជាគ្រូបង្វឹកខ្មែរ ឬជនបរទេស?

ការត្រៀមប្រកាសតែងតាំងគ្រូបង្វឹកថ្មីនេះ គឺដើម្បីបន្ដនិរន្ដភាពដឹកនាំក្រុមគោព្រៃកម្ពុជា និងការប្រកួតប្រជែងជាមួយនឹងលទ្ធផលកាន់តែល្អប្រសើរ សម្រាប់ឆ្នាំ២០១៨-២០១៩ បន្ទាប់ពីសហព័ន្ធបានប្រកាសបញ្ចប់កិច្ចសន្យាមុនការកំណត់ជាមួយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលោក Leonardo Vitorino កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០១៧កន្លងទៅ ។

គួរបញ្ជាក់ថា ក្រោយសហព័ន្ធផ្ដាច់កុងត្រាលោក Leonardo ដែលដឹកនាំបានត្រឹមជាង ៧ខែ សហព័ន្ធមិនបានតែងតាំងគ្រូបង្វឹកថ្មីផ្លូវការនោះទេ គ្រាន់តែតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ឲ្យដឹកនាំបណ្ដោះអាសន្នប៉ុណ្ណោះ ។ ដូច្នេះចំពោះសមាភាពគ្រូបង្វឹកថ្មី ដែលត្រូវប្រកាសថ្ងៃអាទិត្យនេះ ក៏មិនទាន់ច្បាស់ជាគ្រូបង្វឹកខ្មែរ ឬបរទេសដែរ ។ ប៉ុន្ដែបើតាមការលួចបង្ហើបពីប្រភពស្និទ្ធស្នាលជាមួយសហព័ន្ធ បានឲ្យដឹងថា គ្រូបង្វឹកនឹងមកដឹកនាំក្រុមគោព្រៃកម្ពុជាក្នុងពេលឆាប់ៗខាងមុខ គឺជាជនជាតិបរទេស តែមិនប្រាប់ជនជាតិអ្វីនោះទេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77