ទីបំផុតឪពុកម្តាយក្មេកលោក ដូណាល់ ត្រាំ ទទួលបាន​សញ្ជាតិអាមេរិក​ជាផ្លូវការ ខណៈលោក ត្រាំ ផ្ទាល់ធ្លាប់បង្ហាញ​ការជំទាស់ចំពោះបញ្ហា​នេះ! | BayKdang ទីបំផុតឪពុកម្តាយក្មេកលោក ដូណាល់ ត្រាំ ទទួលបាន​សញ្ជាតិអាមេរិក​ជាផ្លូវការ ខណៈលោក ត្រាំ ផ្ទាល់ធ្លាប់បង្ហាញ​ការជំទាស់ចំពោះបញ្ហា​នេះ! | BayKdang

ទីបំផុតឪពុកម្តាយក្មេកលោក ដូណាល់ ត្រាំ ទទួលបាន​សញ្ជាតិអាមេរិក​ជាផ្លូវការ ខណៈលោក ត្រាំ ផ្ទាល់ធ្លាប់បង្ហាញ​ការជំទាស់ចំពោះបញ្ហា​នេះ!

(វ៉ាស៊ីនតោន)៖ ឪពុកម្ដាយក្មេក​របស់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានទទួល​សញ្ជាតិអាមេរិកជាផ្លូវការហើយ តាមរយៈការផ្ដល់បណ្ណពណ៌បៃតងពីកូនស្រី​របស់ខ្លួន ប៉ុន្តែការផ្ដល់​ទិដ្ឋាការលក្ខណៈគ្រួសាររបៀបនេះ​ត្រូវបានលោក ត្រាំ ប្រឆាំង​ជំទាស់​យ៉ាងខ្លំាងដោយ​អះអាងថា វាបំផ្លាញ​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

លោក វីកទ័រ (Viktor) និងលោកស្រី អាម៉ាលីចា ណាវស៍ (Amalija Knavs) ជាឪពុកម្ដាយ​បង្កើតរបស់ជំទាវទីមួយ​អាមេរិក លោកស្រី ម៉េចឡានៀ ត្រាំ (Melania Trump) ដែលជាជាតិស្លូវ៉េនី (Slovenia) បានស្បថ​ទទួលសញ្ជាតិអាមេរិក នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ក្នុងទីក្រុងញូយ៉ក។ អ្នកទាំងពីរ​បានមករស់នៅ​សហរដ្ឋអាមេរិកជាមួយបណ្ណបៃតង ចាប់តាំងពីកូន​ប្រសាររបស់ខ្លួន​​ឡើងកាន់តំណែង​ជាប្រធានាធិបតី​អាមេរិកមក។

បណ្ណបៃតងនេះ​ដែលជាប្រភេទ​ទិដ្ឋិការ លក្ខណៈគ្រួសារ​ត្រូវបានផ្ដល់ជូន​ដោយលោកស្រី Melania ដើម្បីឱ្យឪពុកម្ដាយរបស់ខ្លួនអាចរស់​នៅ និងធ្វើការក្នុង​សហរដ្ឋអាមេរិក ហើយវាក៏ជួយ​សម្រួលផងដែរក្នុងការ​ស្នើសុំសញ្ជាតិអាមេរិក។

ប៉ុន្តែបើគេនៅចាំ​មិនភ្លេចទេ​កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញ​ការជំទាស់ និងស្នើឱ្យមាន​ការកែប្រែការផ្ដល់បណ្ណរបៀបនេះ ដោយអះអាថា វាបំផ្លាញសហរដ្ឋអាមេរិក។ លោក ត្រាំ បានបញ្ជាក់​លើ Twiiter នៅកាលណោះ​ដូច្នេះថា «ការចូលមក​សហរដ្ឋអាមេរិកខ្សែ​ស្រឡាយ ត្រូវតែបញ្ចប់នៅពេលឥលូវនេះ! មនុស្សមួយចំនួនចូលមកកាន់សហរដ្ឋអាមេរិក​ តាមរយៈគ្រួសារសាច់ញាតិរបស់ពួកគេ… គឺជារឿងមិនអាចទទួលបាន»។

យ៉ាងណាក៏ដោយ ការិយាល័យ​លោកស្រី Melania Trump បានធ្វើការអត្ថាធិប្បាយ​ណាមួយនៅ​ឡើយទេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77