Coutinho ​ទទួល​បាន​អាវលេខ​៧ ​ក្រោយ​ក្លឹប ​Barcelona ​បរាជ័យ​ក្នុង​ការទិញ Griezmann | BayKdang Coutinho ​ទទួល​បាន​អាវលេខ​៧ ​ក្រោយ​ក្លឹប ​Barcelona ​បរាជ័យ​ក្នុង​ការទិញ Griezmann | BayKdang

Coutinho ​ទទួល​បាន​អាវលេខ​៧ ​ក្រោយ​ក្លឹប ​Barcelona ​បរាជ័យ​ក្នុង​ការទិញ Griezmann

(បានសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធ Philippe Coutinho ត្រូវបានក្លឹបអ្នកមានបុណ្យ FC Barcelona ផ្តល់អាវលេខ៧ ចាប់ពីរដូវកាលនេះទៅ ខណៈពីមុនពាក់លេខ១៤ ក្រោយពេលក្លឹបជើងឯកអេស្ប៉ាញមួយនេះ បរាជ័យក្នុងការទិញយកកីឡាករ Antoine Griezmann ពីក្លឹប Atletico Madrid។

នេះជារដូវកាលទី២ របស់កីឡាករប្រេស៊ីល វ័យ២៤ឆ្នាំ ក្រោយពេលចាកពីក្លឹបអង់គ្លេស ហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ១៤៥លានផោនជាមួយនឹងការជួយ Barcelona ឈ្នះជើងឯកពាន La Liga និង Copa del Rey ជាមួយ នឹងការចូលលេងបាន ២២ប្រកួត និងស៊ុតបញ្ចូលទីបាន១០គ្រាប់។

សូមរំលឹកផងដែរថា លេខ៧ ជាអតីតត្រូវបានពាក់ដោយកីឡាករតួកគី Adan Turan ដែលត្រូវបានក្លឹបក្នុងស្រុករបស់គេ Istanbul ខ្ចីជើងជាមួយនឹងអតីតមិត្តរួមក្រុម Luis Figo, David Villa និង Henrik Larsson សុទ្ធតែពាក់លេខ៧ ក្នុងក្លឹប Barcelona។

Coutinho ក៏ធ្លាប់ពាក់លេខ៧ នេះដែរកាលពីលេងឲ្យក្លឹបអ៊ីតាលី Inter Milan មុនពេលផ្លាស់ចេញមកលេងឲ្យ Liverpool ក្នុងឆ្នាំ២០១៣ ប្តូរមកពាក់លេខ១០នៅកីឡដ្ឋាន Anfield៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77