សូមប្រយ័ត្ន! យកគ្រាប់មិនទាន់ផ្ទុះមកច្នៃធ្វើជាស្នឹងចងក្របី​ បណ្តាលឲ្យផ្ទុះដាច់ម្រាមដៃ នៅក្រុងពោធិ៍សាត់ | BayKdang សូមប្រយ័ត្ន! យកគ្រាប់មិនទាន់ផ្ទុះមកច្នៃធ្វើជាស្នឹងចងក្របី​ បណ្តាលឲ្យផ្ទុះដាច់ម្រាមដៃ នៅក្រុងពោធិ៍សាត់ | BayKdang

សូមប្រយ័ត្ន! យកគ្រាប់មិនទាន់ផ្ទុះមកច្នៃធ្វើជាស្នឹងចងក្របី​ បណ្តាលឲ្យផ្ទុះដាច់ម្រាមដៃ នៅក្រុងពោធិ៍សាត់

(ពោធិ៍សាត់​)៖​ បុរសម្នាក់​បានរងរបួសធ្ងន់​ និងត្រូវបានបញ្ជូនមកសង្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត​ ក្រោយយកគ្រាប់ CKC​ មកកែច្នៃធ្វើជាបណ្តូលស្នឹងចងក្របី។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង​៥​៖៣០នាទីល្ងាច​ ថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ​២០១៨​ ត្រុង់ចំណុចភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះ​ មានឈ្មោះ ព្រំ ឃឿន អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានយកគ្រាប់ធុន CKCឡង់ ចំនួន១គ្រា​ប់​ ដែលរើសបាន​ មកច្នៃធ្វើជាបណ្តូលស្នឹងចងក្របី រួចយកពូថៅដំ ក៏បណ្តាលឲ្យផ្ទុះរបួសធ្ងន់​ ដាច់ម្រាមដៃតែម្តង។

បច្ចប្បន្នជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ច​ និងប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ​បង្អែកពោធិ៍សាត់៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77