រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់៖ សហរដ្ឋអាមេរិក មិនអាចបញ្ជាឱ្យប្រទេសដ៏ទៃធ្វើតាមខ្លួននោះទេ | BayKdang រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់៖ សហរដ្ឋអាមេរិក មិនអាចបញ្ជាឱ្យប្រទេសដ៏ទៃធ្វើតាមខ្លួននោះទេ | BayKdang

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់៖ សហរដ្ឋអាមេរិក មិនអាចបញ្ជាឱ្យប្រទេសដ៏ទៃធ្វើតាមខ្លួននោះទេ

(ប៊ែរឡាំង)៖​ លោក Peter Altmaier បាននិយាយថាសហរដ្ឋអាមេរិកមិនអាចដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដា ប្រទេសដ៏ទៃនោះទេ ហើយថាប្រទេសរបស់លោកគួរតែបង្ហាញពីជំហរម៉ឺងម៉ាត់ និងប្រឆាំងដាច់ខាតចំពោះទណ្ឌកម្មអាមេរិក តាមរយៈការបង្កើនការវិនិយោគនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

លោក Peter Altmaier ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុកកាលពីចុងសប្ដាហ៍កន្លងទៅ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចបណ្ដោយឱ្យសហរដ្ឋអាមេរិក ដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដាប្រទេសដទៃបាននោះទេ…ដូច្នេះក្រុមហ៊ុនអាល្លឺម៉ង់អាចបន្តធ្វើពាណិជ្ជកម្ម និងវិនិយោគតាមដែលពួកគេចង់បាននៅក្នុងប្រទេសអ៊ីរ៉ង់»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន ក៏បានព្រមានផងដែរថានឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេសទាំងឡាយណា ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ប៉ុន្តែបើតាមលោក Peter Altmaier ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ពីសំណាក់ សហរដ្ឋអាមេរិកគឺជាការធ្វេសប្រហែស និងមិនខ្វាយខ្វល់ចំពោះគោលជំហរនៃសម្ព័ន្ធមិត្តរបស់ខ្លួន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77