ឡូយមែន! ឧបករណ៍សម្រាប់ប៉ូលីស បញ្ឈប់រថយន្តជនល្មើស ឲ្យឈប់ភ្លាមៗ ទោះបើកល្បឿនលឿនយ៉ាងណាក៏ដោយ | BayKdang ឡូយមែន! ឧបករណ៍សម្រាប់ប៉ូលីស បញ្ឈប់រថយន្តជនល្មើស ឲ្យឈប់ភ្លាមៗ ទោះបើកល្បឿនលឿនយ៉ាងណាក៏ដោយ | BayKdang

ឡូយមែន! ឧបករណ៍សម្រាប់ប៉ូលីស បញ្ឈប់រថយន្តជនល្មើស ឲ្យឈប់ភ្លាមៗ ទោះបើកល្បឿនលឿនយ៉ាងណាក៏ដោយ

ឧបករណ៍​នេះ​មានឈ្មោះ​ថា “Grappler Police Bumper” -​វា​ពុំ​មាន​លក្ខណៈ​ស្មុគស្មាញ​អ្វី​ទេ គ្រាន់តែ​ជា​ផ្ទាំង​សំណាញ់​១​អាច “​បង់​ជាប់​” កង់​របស់​រថយន្ត​ដែល​ត្រូវ​បញ្ឈប់ ធ្វើ​ឲ្យ​កង់​នេះ​ពុំ​អាច​វិល​ទៅ​មុខ​បាន ហើយ​រថយន្ត​ទោះបី​ក្នុង​ល្បឿន​លឿន​ក៏ត្រូវ​ឈប់​នឹងថ្កល់​អំឡុង​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ។​

ពីមុន​មក​ការ​ប្រដេញ​តាម​ចាប់​ជនល្មើស​ដែល​ប្រើ​រថយន្ត​ល្បឿន​លឿន​តែង​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងច្រើន​ដល់​អ្នក​កំពុង​ធ្វើចរាចរ​លើ​ផ្លូវ រួម​ទាំង​រថយន្ត​របស់​ជនល្មើស និង​ប៉ូលិស​ផងដែរ ។​

ដោយ​ឃើញ​ស្ថានការណ៍​បែបនេះ អ្នកជំនាញការ​ម្នាក់ Arizona អាមេរិក បាន​ច្នៃ​បង្កើត​ឧបករណ៍​ពិសេស​បែប​នេះ​ឡើង ដែល​វា​ជួយ​ដល់​ការបង្ក្រាប​ជនល្មើស​បាន​យ៉ាង​ងាយ ហើយ​សុវត្ថិភាព​ដល់​អ្នកដទៃ ។​

​ឧបករណ៍​នេះ​អាច​តម្លើង​ក្រោម​រថយន្ត​ផ្នែក​ខាង​មុខ​របស់​រថយន្ត​ប៉ូលិស ហើយ​គ្រាន់តែ​ចុច​គន្លឹះ​ពី​ខាងក្នុង​វា​នឹង “​បង់​ជាប់​” កង់​រថយន្ត​របស់​មុខ​សញ្ញា​ភ្លាម ។ ពេលនោះ​ប៉ូលិស​គ្រាន់​តែ​ត្រៀម​ខ្លួន​បើកទ្វារ​ចុះ​បង្ក្រាប​បទល្មើស​ប៉ុណ្ណោះ ៕

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77