ហួសចិត្ត! បុរសចិនម្នាក់ លើកស្លាក​ពពាយនាយ​លក់​កូនស្រី​ ដើម្បីយក​លុយ​ព្យាបាល​ជំងឺ​ឲ្យ​កូនប្រុស | BayKdang ហួសចិត្ត! បុរសចិនម្នាក់ លើកស្លាក​ពពាយនាយ​លក់​កូនស្រី​ ដើម្បីយក​លុយ​ព្យាបាល​ជំងឺ​ឲ្យ​កូនប្រុស | BayKdang

ហួសចិត្ត! បុរសចិនម្នាក់ លើកស្លាក​ពពាយនាយ​លក់​កូនស្រី​ ដើម្បីយក​លុយ​ព្យាបាល​ជំងឺ​ឲ្យ​កូនប្រុស

ព្រោះតែ​ទាល់ច្រក ក្រុមគ្រួសារ​នៅ​ប្រទេស​ចិន​មួយ​នេះ បាន​សម្រេចចិត្ត​លើក​ស្លាក​ពពាយនាយ​លក់​កូនស្រី​យក​លុយ​ព្យាបាល​ជំងឺ​ឲ្យ​កូនប្រុស ។​

​រូបភាព​ខាងលើ​បាន​រីក​រាលដាល​យ៉ាង​លឿន​លើ​បណ្តាញ​សង្គម​ចិន ។ ខ្លឹមសារ​សរសេ​រលើ​ស្លាក​នេះ​ប្រាប់ថា ៖ កូនប្រុស​អាយុ ៤​ឆ្នាំ មាន​ជំងឺ​មហារីក​ឈាម ហើយ​គ្រួសារ​ពុំមាន​លទ្ធភាព​ដើម្បី​បង់​ថ្លៃ​ព្យាបាល ។ ហេតុនេះ ពួក​គេ​សម្រេចចិត្ត​ប្តូរ​កូនស្រី​ដើម្បី​យក​លុយ​ព្យាបាល​កូនប្រុស ! ។​

​ហេតុការណ៍​នេះ កើតឡើង​នៅ​ក្រុង​ចេង​ឌូ ខេត្ត ស៊ឺ​ជាំង ។​តាម​កិច្ចសម្ភាសន៍​របស់ Beijing Youth Daily ស្ត្រី​ជា​ម្តាយ​ប្រាប់​ថា ៖ ស្លាក់​នេះ​ត្រូវ​បាន​សរសេរ​ក្នុងខណៈ​ពេល​អស់សង្ឃឹម​បំផុត បំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន ។ នាង​ថា ខ្លួនឯង​និង​ស្វាមី​ពុំដែល​ថ្លឹងថ្លែង​ពី​រឿង​លក់​កូនស្រី ដើម្បី​សង្គ្រោះ​កូនប្រុសេ​! ។ បំណកស្រាយ​នេះ បាន​បញ្ឆេះ​កំហឹង​សាធារណៈជន​ភ្លាម ព្រោះ​បែប​នេះ​បញ្ជាក់ថា ពួកគេ​ជា​ជន​ឆបោក ឬ​ជា​អ្នកជួញដូរ​កូនក្មេង ។​

​តាមពិត​ទៅ​គ្រួសារ​នេះ កំពុង​ជំពាក់​បំណុល​ព្យាបាល​នៅ​មន្ទីរពេទ្យ​យ៉ាងច្រើន​មែន ។ ពួកគេ​បាន​អំពាវនាវ​សុំ​វិភាគទាន​បាន​ប្រហែល ៩០.០០០​យាន់​ហើយ (១៣.០០០​ដុល្លារ​) តែ​ទើប​ទទួលបាន ៥០.០០០​យាន់ ព្រោះ​គណនេយ្យ​សុំ​វិភាគទាន​ប្រទះ​នឹង​ភាពរអាក់រអួល ។​ រឿង​បែបនេះ​ពុំមែន​ជា​លើកដំបូង​នៅ​ប្រទេស​ចិន​ទេ វា​នៅ​មាន​ករណី​ខ្លោចផ្សារ​បែបនេះ ច្រើន​ជាង​ហ្នឹង​ទៀត​! ៕

ប្រភព៖ cen

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77