ប្រលោមលោក | BayKdang ប្រលោមលោក | BayKdang

ប្រលោមលោក

Jumanji ជាប់​​ជា​ខ្សែ​ភាព​យន្ត​ រក​​បាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​​នៅ​អាមេរិក ក្រោយ​​ចាក់​ផ្សាយ​បាន​ ៧សប្តាហ៍

ខ្សែ​ភាព​យន្ត​ដែលមាន​ចំណង​ជើង​ថា Jumanji: Welcome to the Jungle របស់​ក្រុម​ហ៊ុន​ផលិត​​កម្ម Sony បាន​ទទួល​​ជោគ​ជ័យ​ដ៏ធំ​ធេង​កាល​ពី​ចុង​សប្តាហ៍​ថ្មី​ៗនេះ ក្រោយ​ពី​បាន​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​១ នៅ​លើ​តារាង​​របស់​ការិ​យា​ល័យ​លក់​សំបុត្រ Box Office របស់​អាមេរិក​ខាង​ជើង ក្រោយ​ពី​ចាក់​ផ្សាយ​បាន​ត្រឹម​តែ​៧​សប្តាហ៍​នេះ​។ ​នេះ​បើ​យោង​ទៅ​តាម​ការ​ព្យាករ​របស់​ឧស្សា​ហ​កម្ម​ខ្សែ​ភាព​យន្ត​។ ក្រោយ​ពី​រក​បាន​ចំណូល​ដល់​ទៅ​១១​​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចាក់​ផ្សាយ​ត្រឹម​តែ​រយៈពេល​​៣​ថ្ងៃ ខ្សែ​ភាព​​យន្ត Jumanji​ បាន​ក្លាយ​ជា​ខ្សែ​ភាព​​យន្ត​ដំបូង​គេ​ចាប់​តាំងពី​រឿង

ស្ត្រី​ខ្មែរ​មួយ​រូប​ និពន្ធ​អំពី​ខ្សែជីវិត​ពិត ជាមួយ​កូន​តូច​ៗ៧នាក់ នៅ​ក្រោម​ និង​ក្រោយ​ការ​គ្រប់​គ្រង​ របស់​​​ខ្មែរក្រហម​ (មានវីដេអូ)

(ភ្នំពេញ)៖ លោកស្រី​ ឡៅ គីម​លាង ដែល​មាន​ឳពុក​ម្តាយ​ បងប្អូន​បង្កើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំ​ពង់​ចាម និងក្រោយ​មក​មាន​​ស្វាមី​ជាគ្រូពេទ្យឈ្មោះ អេង​ បាន​ផ្លាស់​ទី​លំ​នៅ​ទៅ​រស់​នៅជាយ​ដែន​ក្នុង​តំ​បន់​​អូរជ្រៅ​ កូប​និមិត្ត ក្បែរ​ព្រំ​ដែន​កម្ពុជា​ថៃ គឺជា​ស្ត្រី​ខ្មែរមួយ​រូបដែល​ត្រេក​អរនឹងស្រុក​ទេស​មាន​សុខ​សន្តិភាព និងក៏បាន​​ប្រាថ្នាផង​ដែរថា « បើ​ជាតិក្រោយ​មាន​មែន​ ខ្ញុំ​សូម​កើត​មកនៅ​លើ​ទឹក​ដីនេះ​ទៀត​»​​។ (សូមទស្សនាវិដេអូ) បន្ទាប់​ពី​បានហែល​ឆ្លង​មហាទុក្ខសោកវេទនា ការលំ​បាក់​ដ៏ក្រៃលែង​រក​ទី​បំ​ផុត​គ្មាន

ខួប ២០ឆ្នាំ ខ្សែភាពយន្ត​ហូលីវូដ Titanic ត្រូវបាន​ដាក់​បញ្ចាំង​សាជាថ្មី ជាមួយ​នឹង​លក្ខណៈ​ពិសេស និង​អស្ចារ្យ​ជាងមុន

(វ៉ាស៊ីនតោន)៖ រយៈពេល ២០ឆ្នាំ ក្រោយពីការដាក់បញ្ចាំង លើរោងភាពយន្តជាលើកទី ១ កាលពីឆ្នាំ១៩៩៧ ខ្សែភាពយន្តដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក «Titanic» នៅតែដិតជាប់ក្នុងបេះដូង របស់អ្នកទស្សនាស្ទើរទូទាំងពិភពលោកជានិច្ច។ ដើម្បីអបអរខួប ២០ឆ្នាំ នាឆ្នាំនេះ Titanic បានវិលត្រឡប់មកវិញសាជាថ្មីម្តងទៀត ក្នុងទម្រង់រូបភាពដ៏ច្បាស់ត្រជាក់ភ្នែកជាងមុន រួមជាមួយនឹងប្រព័ន្ធសំឡេងដ៏អស្ចារ្យ នៅតាមរោងភាពយន្តមួយចំនួន ដែលត្រូវបានជ្រើសរើស

ប្រភព ​នៃ​ដើម​កំណើត​រន្ទះ តាមរឿងព្រេងខ្មែរ !!

កាល​ពី​ព្រេង​នាយ មាន​បិសាច​មួយ​ឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា។ អ្នក​ទាំង​ពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគា​ថា។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា «បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណ​ភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី

អ្នកមានស្នេហា! ធ្លាប់បានលឺរឿង៖ “ស្នេហា​កើត​ចេញ​ពី​បេះដូង” ឬ​អត់? បើអត់សូមចូលអាន !!

ពិតជា​គួរ​អោយ​ឆ្ងល់​មែន​តើ! កាល​ណា​គេ​និយាយ​ពី​ស្នេហា, គេ​សំដៅ​បេះ​ដូង ព្រោះ​វាជា​កន្លែង ដែល​ផ្ដួច​ផ្ដើម​ស្នេហា? មិន​មែន​នៅ​ខួរ​ក្បាល​ទេ? គេ​ថែម​ទាំង​ថា បេះដូង គឺ​តំណាង​សេចក្ដី​ស្នេហា។ តាម​ពិត​រឿង​នេះ​វាពិត​ជា​ឆ្លង​កាត់​មក​ពី​ខួរ​ក្បាល​មុន​ជា​មិន​ខាន ព្រោះ​ស្នេហា​វាត្រូវ​ការ​ភ្នែក​មុន ដំបូងទើបកើតចិត្តស្នេហ៏ទៅបាន។ ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​វានាំ​ដំណឹង​នេះ​ទៅ​កាន់​បេះ​ដូង នាំអោយ​បេះដូង​លោត​កំរើក ខុស​ចង្វាក់​ធម្មតា​ដោយ​កើត​សេចក្ដី​ព្រួយ​ភ័យ​ផង អរ​ផង​នាំ​អោយ គិត​ច្រើន ហើយ​ការ​គិត​នេះ គឺត្រូវ​ការ​ខួរ​ក្បាល​ដើម្បី​ពិចារ​ណា​រិះ​រក​មធ្យោបាយ​យ៉ាង​ណា​អោយ ស្នេហា​របស់​ខ្លួន​ទទួល​ជោគ​ជ័យ

អត្ថបទគួរយល់ដឹង! “តើនរណា​ ជា​អ្នក​ពាក់​កណ្តឹង ​ឲ្យ​ឆ្មា?”

គំនិត​យោបល់​ខ្លះ​ស្តាប់​ទៅ​ហាក់​ដូច​ជា​ល្អ​ណាស់​ និង​សម​ហេតុ​ផល​ណាស់​ ប្រសិន​បើ​គេ​អនុវត្តន៍បានតាមគំនិតនោះទាំងស្រុង ​ប្រាកដជាទទួល​បាន​ជោគជ័យ​ជាក់​ជា​ពុំ​ខាន​។ ប៉ុន្តែ​ការ​និយាយ​និង​ការ​ធ្វើ​មិន​ដូច​គ្នា​ទេ​។ ដូច​មាន​រឿង​និទាន​​មួយ​ដំណាល​ថា​៖ “​កាលពី​ព្រេង​នាយ​មាន​កណ្តុរ​មួយ​ហ្វូង​រស់​នៅ​យ៉ាង​សុខ​សាន្ត​នៅ​ក្នុង​ផ្ទះ​មួយ​។ ចំណេរចេរ​កាល​ក្រោយ​មក​ ម្ចាស់​ផ្ទះ​បាន​យក​ឆ្មា​មួយ​ក្បាល​មក​ចិញ្ចឹម​។ ចាប់​តាំង​ពីពេល​នោះ​មក​ សត្វ​កណ្តុរ​ទាំង​អស់​ត្រូវ​រស់​នៅ​ក្នុង​សេចក្តី​ភ័យ​ខ្លាច​ ព្រោះ​ឆ្មា​នោះ​កាច​ណាស់​ហើយ​តែង​ចាប់​កណ្តុរ​ស៊ី​ជា​រឿយ​ៗ​។ ថ្ងៃ​មួយ​កណ្តុរ​ទាំង​អស់​ បាន​ជំនុំ​គ្នា​រក​វិធី​ដោះស្រាយ​។ ក្រោយ​ពី​ប្រជុំ​អស់​រយៈ​ពេល​ដ៏​យូរ​ កណ្តុរ​មួយ​ក្បាល​ដែល​មាន​ប្រាជ្ញា​ជាង​គេ​បាន​លើក​យក​គំនិត​ដ៏​ល្អ​មួយ​មក​បង្ហាញ​​ គឺ​ត្រូវ​យក​កណ្តឹង​ទៅ​ពាក់​លើ​ ក ឆ្មា ​កាលណា​ឆ្មារ​ដើរ​ទៅ​ទីណា​កណ្តឹង​នោះ​នឹង​រោទិ៍​ឡើង

អត្ថបទអប់រំ៖ ប្រអប់ដ៏ល្អប្រណិត របស់ឪពុកខ្ញុំ

នៅពេលម្តាយវ័យជរាម្នាក់ បានទទួលសំបុត្រពិនិត្យសុខភាពរបស់ប្តី គឺមហារីកតំណាក់កាលចុងក្រោយ។ គាត់យំរត់ចេញពីបន្ទប់ពេទ្យទៅខាងក្រៅដើម្បីទូរស័ព្ទប្រាប់កូនស្រីដែលរៀបការចេញទៅនៅឆ្ងាយ។ តែទូរស័ព្ទដៃរបស់កូនបានបិត ហើយទូរស័ព្ទផ្ទះក៏អត់អ្នកលើក។ លោកយាយបានជូតទឹកភ្នែកចេញហើយដើរមកបន្ទប់សំរាករបស់តាហើយនិយាយថា៖ “ពេទ្យថាមិនអីទេ! តែចាស់ហើយគ្រឿងក្នុងវាតែងតែខូចខ្លះ ត្រឡប់ទៅវិញប៉ូវថ្នាំថែសុខភាពឲ្យល្អទៅគឺលែងអីហើយ”។ ពេលធ្វើបែបបទសុំចេញពីពេទ្យមកដល់ផ្ទះ លោកយាយរៀបចំយកអ៊ាមធ្វើម្ហូបមកពាក់ដើម្បីរៀបចំអារហារពេលល្ងាច តាបាននិយាយថា៖ “ម៉ែវា កុំឲ្យហត់យើងនាំគ្នាទៅញ៉ាំអីនៅខាងក្រៅម្តងទៅ!” លោកយាយងក់ក្បាលហើយក៏ទាញអាវក្រៅពាក់ឲ្យតាហើយក៏នាំគ្នាមកញ៉ាំនៅអារហារដ្ឋានមួយ។ លោកតាបានកាម៉ង់ម្ហូប3មុខ ឆាបន្លែ (លោកតាចូលចិត្ត) ឆាដំឡូងបារាំង(លោកយាយចូលចិត្ត)

អនិច្ចារ ម៉ែឪអ្នកក្រ តែកើតបានកូន ចរិកឧកញ៉ា

អ្នកធ្លាប់ដឹងទេថាឪពុកម្តាយខំព្យាយាមយ៉ាងណាដើម្បីអ្នក គាត់មិនដែលសូម្បីតែរអូរថាហត់ រអូរថាអស់កំលាំង លោកធ្វើគ្រប់យ៉ាងដោយមិនទាមទារមកវិញនូវអ្វីទាំងអស់គឺគ្រាន់តែចង់ឃើញស្នាមញញឹមរបស់អ្នក ចង់អោយអ្នករីករាយ ចង់អោយអ្នកបានល្អ។ បើទោះបីជាត្រូវលំបាកខ្លួនឯងយ៉ាងណាក៏លោកស៊ូទ្រាំ អ្នកតែងតែនិយាយថា “អ្នកខ្មាស់គេពេលដែលអ្នកគ្មាន IPhone ប្រើនឹងគេ គ្មានសំភារៈនិយម ហ៊ឺហា ប្រើប្រាស់នឹងគេ ហើយអ្នកបែជាបន្ទោសគាត់ តើអ្នកធ្លាប់គិតដល់អារម្មណ៍គាត់ទេថាគាតពិបាកចិត្តយ៉ាងណា ? ពេលដែលគាត់លឺសំដីរបស់អ្នកបែបនេះ ថ្វីបើគាត់មិនដែលអោយអ្នកឃើញទឹកភ្នែករបស់គាត់ ប៉ុន្តែគាត់ឈឺចាប់ខ្លាំងជាងអ្នកទៅទៀតនៅពេលដែលគាត់ឃើញកូនរបស់ខ្លួនគ្មានរបស់ទាំងនោះប្រើដូចកូនគេ…។

អត្ថបទអប់រំ ៖ មិត្តភាពពិតប្រាកដ មិនត្រូវការសម្តីពិរោះពិសារ នោះទេ

រសៀលមួយ មានពពែ🐐មួយក្បាលកំពុងរត់លេងលើជំរាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងស៊ីពពែ🐐។ – ពពែ🐐ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឲ្យមិត្តភក្រ័មកជួយ… – គោ🐂 ក្រឡែកទៅឃើញចចកក៏ រត់បាត់ទៅ – សេះ🐴 ឱនមើលឃើញចចកក៏ ដាក់មេផាយបាត់ទៅ – សត្វលា បានឈប់បន្តិច ដឹងថាមានចចក ក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ

គួរឲ្យព្រឺសំបុរ! រឿងរ៉ាវ ពិតមួយ អំពីខ្មោចនៅផ្ទះជួល ខេត្តកំពង់ធំ !!

មិត្តម្នាក់បាននិយាយប្រាប់ខ្ញុំថា មានរឿងដែលគួរអោយខ្លាចមួយបានកើតឡើងចំពោះមិត្តភក្តិបងស្រីរបស់នាងជាយូមកហើយ ដែលរឿងនេះបានកើតឡើងនៅឯខេត្តកំពង់ធំពេលដែលបានជួលផ្ទះនៅពីរនាក់ប្តីប្រពន្ធរបស់គាត់។បងធីប្តីរបស់បងណាត្រូវបានជាប់ឈ្មោះធ្វើការនៅក្រុមហ៊ុនមួយដែលក្រុមហ៊ុននោះបានតំរូវអោយគាត់ទៅធ្វើការប្រចាំនៅខេត្តកំពង់ធំ។ បងណាកាលនោះគាត់មានកូនខ្ចីទើបតែបាន៤ខែផងដែរ ពួកគាត់បានទៅជួលផ្ទះមួយសមល្មមនិងនៅពីរនាក់ប្តីប្រពន្ធ នៅឆ្ងាយពីកន្លែងធ្វើការប្តីគាត់ឆ្ងាយដែរព្រោះនៅជិតកន្លែងធ្វើការគ្មានផ្ទះសំរាប់ជួលនោះទេហើយតំលៃក៍សមរម្យដែរ ណាមួយពិបាករកផ្ទះផងទើបពួកគាត់សំរេចចិត្តនៅទីនោះដោយមិនគិតអ្វីច្រើននោះទេ ផ្ទះនោះនៅដាច់ដោយឡែកពីគេមិននៅជាប់គេនោះឡើយ។បងណានិងប្តីគាត់ក្រោយពីកក់ផ្ទះនោះរួចរាល់ហើយ ពួកគាំត់រៀបចំរើអីវ៉ាន់និងបោសសំអាតអោយបានស្អាតរួចរាល់ ប្តីបងណាក៏រៀបចំទៅទិញម្ហូប ទុកអោយបងណានៅតែ២នាក់កូនប្រុសតូចដែលកំពុងតែគេងលក់ស្រួល ហើយបងណាទៅងូតទឹកសំអាតខ្លួនមួយសន្ទុះគាត់ចេញមកវិញស្រាប់តែឃើញស្រមោលវាសភ្លែត បងណាស្មានថាជាស្រមោលអ្នកជិតខាងដើរកាត់ គាត់មិនគិតអ្វីនោះទេ រងចាំប្តីគាត់មកដល់ន្អាលរៀបចំបាយបរិភោគហើយនាំគ្នាចូលសំរាកព្រោះបងធីត្រូវទៅធ្វើការស្អែក។ នៅផ្ទះនោះដំបូងៗបងណាមិនដែលជួបហេតុការណ៍អ្វីក្រៅពីឃើញស្រមោលភ្លែតៗមួយវិបៗ បងណានៅតែ២នាក់កូនតូចរបស់គាត់ប្តីគាត់ទៅធ្វើការបាត់ៗយប់បន្តិចបានមកវិញ។មានថ្ងៃមួយជួនជាវេលាល្ងាចជិតយប់ទៅហើយ ពេលដែលបងណាកំពុងតែធ្វើម្ហូប បងណាមានអារម្មណ៍ថាដូចជាត្រជាក់ៗយ៉ាងម៉េចទេក្រោយខ្នងគាត់ ហើយលឺសំលេងក្តុងក្តាំងក្នុងបន្ទប់ទឹកទៀត

ព័ត៍មាន​ថ្មី