តំបន់ទេសចរណ៏ | BayKdang តំបន់ទេសចរណ៏ | BayKdang

តំបន់ទេសចរណ៏

មោទនភាពមែន! ប្រាសាទ​អង្គវត្ត​​ ជាប់​ចំណាត់​ថ្នាក់​លេខ១ ជា​ទី​សំណង់​ប្រវត្តិសាស្ដ្រ​ ដ៏អស្ចារ្យ​បំផុត​ក្នុង​លោក ​នៅឆ្នាំ​២០១៨

(ភ្នំពេញ)៖ មោទនភាពជាតិខ្មែរជាថ្មីម្ដងទៀតហើយ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា បន្ទាប់ពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ដោយចាត់ទុកថា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត ក្នុងចំណោមទីសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីៗ ក្នុងពិភពលោកចំនួន២៥ សម្រាប់ឆ្នាំ២០១៨។ នេះជាសេចក្ដីជូនដំណឹង របស់កក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មានទទួលបាននៅរសៀលថ្ងៃត្រង់ ទី០៤ ខែសីហា ឆ្នាំ២០១៨នេះ។ ក្រសួងទេសចរណ៍

ស្ពាន​ចំលែក​មួយ នៅវៀតណាម មានលក្ខណៈពិសេស គួរឲ្យ​ស្វែងយល់!

(ហាណូយ)៖ សំណង់ស្ពានមួយ​ខ្សែនៅជាយក្រុងដាណាង នៃប្រទេសវៀតណាម កំពុងទទួលបាន​​ការស្ងើចសរសើរ​​យ៉ាងខ្លាំង​ពី​ភ្ញៀវ​ទេសចរ ដោយសារតែក្បូចរចនា​ដ៏អស្ចារ្យ​ និងឡូយឆាយរបស់វា។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Boredpanda នៅល្ងាច​ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។ ដោយត្រូវគេស្គាល់ថា «ស្ពានមាស» សំណង់ស្ថាបត្យកម្ម​នេះ​ស្ថិតនៅកម្ពស់ ​១,៤០០ម៉ែត្រ​​​​ នៅលើភ្នំបាណា ដែលប្រការនេះ​អាច​ផ្តល់​ឲ្យ​ភ្ញៀវទេសចរ​ទាំងឡាយ គយគន់នូវទស្សនីយភាព​​ដ៏ស្រស់បំព្រងនៃទីជនបទ ដែលនៅជុំវិញនោះ។

ក្តៅខ្លួន! បុរសអូស្ត្រាលីម្នាក់ត្រូវចាប់ខ្លួន ក្រោយពីបង្កើតសាវាកម្មសិចលើតាមទូក នៅប៉ាតាយា (មានវីដេអូ)

ប៉ូលីស​ថៃ កាលពីពេល​ថ្មីៗ​នេះ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ពីបទ​ផ្សព្វផ្សាយ​ដំណើរ​កំសាន្ត​សិច​តាម​ទូក ជាមួយ​ស្រីពេស្យា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ ។​ ប៉ូលីស​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បុរស​អូស្ត្រាលី​ឈ្មោះ Stephen Allan Carpenter អាយុ ៤៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់ មុនពេល​គាត់​ចូលក្នុង​ទឹកដី​ភាគខាងត្បូង​ខេត្ត Saraburi ។​ ​បុរស​រូបនេះ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ទីក្រុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ

ទស្សនារូបភាព ថតពីលើក្រុងឌុយបៃ ក្រោយព្យុះខ្សាច់គ្របដណ្តប់ មើលទៅដូចនៅភពផ្សេង

ក្រៅ​ពី​អគារ​ខ្ពស់ៗ​កប់​ពពក ព្រម​ទាំង​ផ្សារ​ទំនើប​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង​ឌុយបៃ និង អាប៊ូដាប៊ី នៅ​មាន​រឿងរ៉ាវ រួម​ជាមួយ​ទិដ្ឋភាព​ជាច្រើន បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អារ៉ាប់រួម។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ថត​រូប​ជនជាតិ​អូស្ត្រាលី​ម្នាក់ មាន​ឈ្មោះ​ថា Irenaeus Herok បាន​ចំណាយ​ពេល​មួយ​ចំនួន ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដើម្បី​ថត​ផ្ដិត​យក​ទិដ្ឋភាព​វាល​ខ្សាច់​នៅ​ទីក្រុង​ទាំង​ពីរ​ខាង​លើ។ ជាមួយ​នឹង​ទិដ្ឋភាព​វាល​ខ្សាច់​លេប​ត្របាក់​ទីក្រុង​ទាំង​នោះ បាន​ធ្វើ​ឲ្យ​វា​ប្រៀប​បី​ដូច​ជា​ភព​មួយ​ផ្សេង​ទៀត ដែល​មាន​សភាព​ប្លែក និង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក៕

ភូមិមួយដែលគេបោះបង់ចោល ជិតបីទសវត្ស នៅចិន កំពុងធ្វើឲ្យមានភាពភ្ញាក់ផ្អើល ព្រោះតែ…!

ភូមិ​មួយ​នៅ​លើ​កោះ Shengshan ប្រទេស​ចិន ត្រូវ​បាន​គេ​បោះបង់​ចោល​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ ១៩៩០​មក​ម្ល៉េះ។ ប្រជាជន​ជា​ច្រើន​នាក់​ក្នុង​ភូមិ​នេះ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ទៅ​ទីក្រុង ឬ​កន្លែង​ផ្សេង​ទៀត ដោយ​សារ​កង្វះ​ខាត​ស្បៀង​អាហារ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត គឺ​ភូមិ​ទាំង​មូល​ស្ទើរ​តែ​គ្រប​ដណ្ដប់​រុក្ខជាតិ​ទាំង​ស្រុង ក្រោយ​ត្រូវ​បោះបង់​ចោល​ជិត ៣​ទសវត្ស។ ចង់​ដឹង​ថា ទិដ្ឋភាពភូមិខ្មោចនេះគួរឲ្យភ្ញាក់ផ្អើលយ៉ាងណា សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម ៖

ខ្មែរយើងមានចំនុចពិសេស ៤យ៉ាងនេះ ធ្វើឲ្យបរទេសចាប់អារម្មណ៍ខ្លាំង…!

ទេសចរណ៍​ ជា​វិស័យ​មួយ​ទាញ​ចំណូល​សេដ្ឋកិច្ច​​ដ៏​ច្រើន​ក្នុង​ចំណោម​វិស័យ​ឧស្សាហកម្ម​ កសិកម្ម និង​ពាណិជ្ជកម្ម​ តាម​រយៈ​លំហូរ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ លោក ហូ វណ្ឌី ជា​សហគ្រិន​ជើង​ចាស់​ក្នុង​វិស័យ​ទេសចរណ៍​មួយ​រូប​ថ្លែង​ថា​ ​វិស័យ​ដ៏​មាន​សក្ដានុពល​មួយ​​នេះ ​បាន​បន្សល់​ទុក​សម្រាប់​ប្រជា​ជាតិ​ និង​កូន​ចៅ​ខ្មែរ​​ជំនាន់​ក្រោយ​ ត្រូវ​ដឹង​ និង​ចូល​រួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​អស់​នេះ​ឲ្យ​យូរ​អង្វែង​។ ​ក្នុង​នោះ​លក្ខណៈ​ពិសេស​ ​៤យ៉ាង​ ​ដែល​ប្រទេស​​ផ្សេង​គ្មាន​ដូច​កម្ពុជា​​ រួម​​មាន៖ ​​

ទស្សនារូបភាព ស្អាតៗនៅផ្សារ Aeon 2 ដែលបើកដំណើរការសាកល្បង កាលពីម្សិលមិញ

(ភ្នំពេញ)៖ ក្រោមការវិនិយោគអស់ ទឹកប្រាក់ប្រមាណ ១២០លានដុល្លារ ទីបំផុតផ្សារទំនើប Aeon Mall 2 ត្រូវបានបើកដំណើរសាកល្បងហើយ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ផ្សារទំនើប Aeon Mall 2 នេះ សាងសង់លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅខាងជើងផ្សារទំនើបម៉ាក្រូ ស្ថិតក្នុងខណ្ឌសែនសុខ

ធ្លាប់តែលឺឈ្មោះកោះរុង តើមានដឹងថាឆ្នេរស្អាតដូចឋានសួគ៌ នៅលើកោះរុង មានប៉ុន្មានទេ?

អ្នក​ទៅ​លេង​កោះ​រុង​នៃ​ទឹក​ដី​កំពង់សោម ភាគ​ច្រើន​ទៅ​លេង​តែ​តំបន់​ឆ្នេរ​ដដែលៗ​តែ​មួយ ក្នុង​នោះ​មាន​ឆ្នេរ​សុខ​សាន្ត នៅ​ភូមិ​សុខ​សាន្ត និង​ឆ្នេរ​នៅ​តំបន់​កោះ​តូច។ បើ​ទៅ​លេង​ឆ្នេរ​សុខ​សាន្ត អ្នក​ត្រូវ​ចំណាយ​ច្រើន ព្រោះ​តម្លៃ​ស្នាក់​នៅ និង​ហូប​ចុក​ថ្លៃ​សម្រាប់​លំដាប់​អ្នក​មានលុយ ខណៈ​មនុស្ស​ទូទៅ​ប្រមាណ​ជា ៧០% និយម​ទៅ​លេង​កោះ​តូច ដែល​មាន​អ្នក​ភូមិ​រស់​នៅ ព្រោះ​តម្លៃ​ធូរ​ថ្លៃ​ច្រើន។ ការ​ពិត នៅ​លើ​កោះ​រុង និង​កោះ​រុង​សន្លឹម មាន​ឆ្នេរ​ប៉ុន្មាន​កន្លែង​ផ្សេង​ទៀត​ដែល​ស្អាត​ខ្លាំង ពោល​គឺ​ឆ្នេរ​ស ទឹក​ថ្លា​ខៀវ​មើល​ឃើញ​បាត

ទស្សនារូបភាព ដែលកម្របានឃើញ ពីការបង្ហាញរបាំព្រះរាជទ្រព្យខ្មែរ នៅតំបន់កម្សាន្តល្បីៗ ក្នុងប្រទេសបារាំង

(ភ្នំពេញ)៖ កាលពីកន្លងទៅថ្មីៗនេះ ប្រិយមិត្តបានដឹងហើយថា របាំព្រះរាជទ្រព្យ របស់កម្ពុជា ត្រូវបាននាំយកទៅសម្ដែងនៅប្រទេសធំៗចំនួន៣ មាន ស្វីស ចិន និងបារាំង ខណៈដែលការចេញទៅសម្ដែងលើកនេះ ជាការដឹកនាំដោយ សម្ដេចព្រះរាម នរោត្ដម បុប្ផាទេវី ដោយចាប់ផ្ដើមសម្ដែង តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៨

លើសហើយបុិ! សារមន្ទីរមួយនៅប៉ារីស តម្រូវឲ្យអ្នកទស្សនា ស្រាតទាំងអស់ ដើម្បីបញ្ជាក់ពីការស្រលាញ់ធម្មជាតិ

អ្នក​ដែល​ស្រឡាញ់​ស្នា​ដៃ​សិល្បៈ អាច​បង្ហាញ​ពី​ខ្លួន​ឯង​បានហើយ ក្រោយ​ពី​​ពួក​គេ​ត្រូវ​បាន​តម្រូវ​ឲ្យ​ដោះ​ខោ​​អាវ​ចេញ​ទាំង​អស់ មុន​នឹង​ចូល​ក្នុង​សារ​មន្ទីរ​ដ៏ចម្លែក​មួយ​ដើម្បី​ទស្ស​នា​ស្នា​ដៃ​ឯក​របស់​សិល្បៈ​ករ​។ លក្ខ​ខណ្ឌ​ដ៏​ចម្លែក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សារ​មន្ទីរ​វិចិត្រ​សាល​មួយ​ក្នុង​ទីក្រុង​ប៉ា​រីស ហើយ​អ្នក​ដែល​ចូល​រួម​ទស្ស​នា មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពីស្រាត​ខោ​អាវ​ទុក​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ឡើយ​។ សារ​មន្ទីរ​​ដ៏ចម្លែក​មួយ​​នោះ​ ​មាន​ឈ្មោះ​ថា Palais de Tokyo ដែល​បាន​ដាក់​បទ​បញ្ជា​ឲ្យ​អ្នក​ចូល​ទៅ​ទស្ស​នា​ត្រូវ​តែ​គោ​រព​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ខ្លួ​ន​។ ព្រឹត្តិ​​ការណ៍​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​ស្រឡាញ់​ធម្ម​ជាតិ Paris Naturists Association​។ លោក

ព័ត៍មាន​ថ្មី