សម្រស់ | BayKdang សម្រស់ | BayKdang

សម្រស់

គុណសម្បត្តិ និង គុណវិបត្តិ នៃការប្រើប្រាស់សាប៊ូដុំ និង សាប៊ូទឹក

សាប៊ូដុសខ្លួន យើងមិនមែនចេះតែទិញៗនោះទេ យើងត្រូវតែដឹងនូវអ្វីដែលជាផលប្រយោជន៍របស់សាប៊ូនីមួយៗ ព្រោះវាមានច្រើនប្រភេទ។ សំរាប់សាប៊ូដុសខ្លួនវាមាន ពីរប្រភេទ ដែលសំរាប់ជ្រើសរើស គឺសាប៊ូដុំ និងសាប៊ូទឹក។ តើប្រភេទទាំងពីរនេះ មានសារៈប្រយោជន៍អ្វីខ្លះ និងគុណវិបត្តិអ្វីខ្លះ យើងនឹងបកស្រាយចែកដាច់ពីគ្នារវាងសាប៊ូដុំ និងសាប៊ូដុសខ្លួន អាចងាយស្រួលដល់អ្នកជ្រើសរើស។ គុណសម្បត្តិ សាប៊ូដុំ ៖ – សាប៊ូដុំ

តើការងូតទឹកក្តៅ និងទឹកត្រជាក់ មួយណាល្អជាង?

ការងូតទឹក គឺជាទម្លាប់ដ៏ល្អសំរាប់សុខភាពរបស់យើងគ្រប់គ្នា។ យើងនឹងទទួលបានប្រយោជន៍ល្អផ្សេងៗជាច្រើនទៀតពីវា ទៅតាមសីតុណ្ហភាពរបស់ទឹក ដែលយើងយកមកប្រើប្រាស់ និងទៅតាមរយៈពេលដែលយើងចំណាយទៅលើការងូតទឹកម្តងៗ។ ទោះបីថា អ្នកចូលចិត្ត ឬមានទម្លាប់ងូតទឹកក្តៅ ឬត្រជាក់ក៏ដោយ ការយល់ដឹងរវាងទម្លាប់ងូតទឹកប្រចាំថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដល់សុខភាព និងរូបសម្ផស្សរបស់យើង។ ដូចនេះ ខ្ញុំជឿជាក់ថាបន្ទាប់ពីប្រិយមិត្តទាំងអស់គ្នា បានអាននូវអត្ថបទនេះ អ្នកទាំងអស់គ្នានឹងបានយល់ដឹង និងចាប់ផ្តើមកែប្រែនូវទម្លាប់ដែលមិនល្អចោល ហើយចាប់យកទម្លាប់ដែលល្អៗជំនួសវិញ។

ញាំចេកហើយ សូមកុំចោលសំបក! សាកយកមកធ្វើបែបនេះ ព្រោះវាអាច​ធ្វើឲ្យ​ធ្មេញ​សស្អាត!

(សុខភាព)៖ ការធ្វើឲ្យធ្មេញសស្អាត ជាមួយនឹងសំបកចេកគឺ ជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញ របស់អ្នកមានសុខភាពល្អ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរទៅដោយ ប្រភពនៃ​សារជាតិរ៉ែនិង ប្រភេទវីតាមីនជាច្រើន។ ដូច្នេះដើម្បីធ្វើឲ្យធ្មេញ របស់អ្នកសស្អាត អ្នកគួរតែអនុវត្តន៍តាមវិធី ដោយប្រើសំបកចេក ដូចខាងក្រោម៖ ១.ដុសធ្មេញរបស់អ្នកដូចធម្មតា ជាមួយនឹងថ្នាំដុសធ្មេញធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់​សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញដោយច្រាស់តាមក្រោយក៏បាន។ ជាមួយគ្នានេះដែរ

តោះចង់ស្អាត នាំគ្នាមកស្គាល់ពីរូបមន្ត ថែសម្រស់ឲ្យនៅតែក្មេងស្អាត របស់តារាថៃទាំង៥ដួងនេះ !!

សម្រស់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​តារា​ម្នាក់ៗ​ មិន​ថា​ជំនាន់ណា ឬអ្នកណាឡើយ។ ដូចនេះ​ដើម្បី​រក្សា​សម្ផស្ស​ឲ្យ​នៅ​តែ​ស្រស់​ស្អាត​ តារា​ៗ​តែង​រិះរក​វិធី​ថែ​ផ្សេង​ៗ​គ្នា។ សម្រាប់​ស្រី​ស្អាត​តារា​សម្ដែង​ថៃ​ ទាំង​ ៥​រូប​ខាង​ក្រោម​ ត្រូវ​អ្នក​គាំទ្រ​អួត​សរសើរ​មិន​ដាច់​ពី​សម្រស់​របស់​ពួកគេ។ តើ​អ្នក​ទាំង​នោះ​មាន​រូបមន្ត​ ឬ​វិធី​ថែ​សម្រស់​អ្វី​ខ្លះ​ទៅ? ដូចនេះ​សូម​មក​ជ្រាប​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖ ១. តារាសម្ដែង​ Rita Sririta ដោយសារ​មាន​ការងារ​នៅ​ក្រៅ​សឹង​រាល់​ថ្ងៃ​ Rita បាន​និយាយ​ថា​ នាង​តែង​ប្រើគ្រីម​ធ្វើ​ឲ្យ​ស្បែក​ស

ការឡើង​កាំជណ្តើរល្អ ​សម្រាប់សុខភាព​របស់ស្រ្តី

(សុខភាព)៖ ក្នុងមួយថ្ងៃៗ មានសកម្មភាពច្រើន ដែលលោកអ្នកបានធ្វើ ហើយនៅក្នុងនោះមានសកម្មភាពខ្លះ មានសារប្រយោជន៍ចំពោះសុខភាព និងទង្វើខ្លះទៀត មានផលប៉ះពាល់អាក្រក់​ ដល់សុខភាព។ ក្នុងនោះផងដែរ​ មានសកម្មភាពខ្លះ ដែលយើងធ្វើជាប្រចាំថ្ងៃ ក្នុងរយៈពេលដ៏តិចតួច តែវាអាចជួយឲ្យយើងមានសុខភាពល្អ ផ្ទុយទៅវិញសកម្មភាព ដែលយើងអនុវត្តជាច្រើនម៉ោង បែរជាទទួលផលអវិជ្ជមាន ចំពោះរាងកាយនិងសុខភាពទៅវិញ។ ទោះបីជាយ៉ាងណាក្តី វាជារឿងមួយដ៏សមហេតុផលបំផុត

ការត្រូវកម្តៅ​ថ្ងៃធម្មជាតិ ​ល្អចំពោះស្បែក​ ខណៈកម្ដៅថ្ងៃ​សិប្បនិម្មិត នាំឲ្យកើត​ជំងឺមហារីក​!

(សុខភាព)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បាននិយាយថា នៅពេលនេះ រដូវក្តៅប្រហែលជាបានផុតទៅហើយ ក៏ប៉ុន្តែសកម្មភាព នៃការអាំងថ្ងៃក៏នៅតែបន្ត ដោយសារបច្ចេកវិទ្យា ទំនើបនៃម៉ាស៊ីនអាំងថ្ងៃ។ លោក Gery Guy ដែលជាអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានគ្រប់គ្រង និងការពារជំងឺនៅក្នុងរដ្ឋអាត្លង់តាសហរដ្ឋអាមេរិក បានធ្វើការវិនិច្ឆ័យថា ការអាំងថ្ងៃរបស់ស្រ្តីវ័យក្មេងជនជាតិ អាមេរិក ដោយប្រើប្រាស់កម្តៅសិប្បនិម្មិត នៃឧបករណ៍​អាំងថ្ងៃ

មិនគួរឲ្យជឿ! របបអាហារជប៉ុន នឹងជួយឲ្យអ្នកសម្រកទម្ងន់ តាមបែបធម្មជាតិ យ៉ាងឆាប់រហ័ស

របបអាហាររបស់ជប៉ុននៅពេលព្រឹកព្រលឹម ដោយការប្រើប្រាស់ផ្នែកចេក ពិតជាផ្តល់នូវប្រជាប្រិយភាពទូទាំងពិភពលោក បើគិតចាប់តាំងរូបមន្តដ៏សម្ងាត់នេះត្រូវបានចេញផ្សាយជាសាធារណៈ។ ជាមួយនឹងប្រើប្រាស់របបអាហារនេះ អ្នកនឹងបង្កើតឲ្យមានការផ្លាស់ប្តូរមួយក្នុងជីវិតរបស់អ្នក ដែលនឹងធ្វើឲ្យមានសុខភាពល្អ និងធ្វើឲ្យជីវិតអ្នកកាន់តែល្អប្រសើរ។ ជាមួយនឹងវិធីសាស្ត្របែបធម្មជាតិនេះ អ្នកនឹងត្រូវសម្រកទម្ងន់បានប្រមាណជា៤,៥គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ ដោយមិនចាំបាច់ធ្វើលំបាត់ប្រមាណយ៉ាងខ្លាំងក្លាឡើយ។ របបអាហារនេះពិតជាងាយស្រួល និងសាមញ្ញ ខណៈដែលគ្រាន់តែផឹកទឹកស្អាត ឬទឹកក្តៅឧណ្ហៗ និងបរិភោគផ្លែចេកនៅពេលព្រឹកប៉ុណ្ណោះ។ បន្ទាប់ពីផឹកទឹក និងញ៉ាំផ្លែកចេកនៅពេលព្រឹករួចរាល់ហើយ អ្នកមិនត្រូវញ៉ាំអ្វីឡើយ

កាយវិការ​ហាត់ប្រាណ​ សម្រាប់ពោះ​ ត្រគាក​ និងដើមទ្រូង!​

(សុខភាព)៖ ក្រៅពីការហែលទឹក ងួតចំហាយទឹកក្តៅ ហាត់នៅពេលព្រឹកព្រលឹម ឬមុនពេលចូលដេកនូវកាយវិការ ដូចខាងក្រោម ដែលសំដៅធ្វើឲ្យសាច់ដុំពោះរឹងល្អ បំបាត់ចោលខ្លះនូវស្រទាប់ខ្លាញ់ក្រោមស្បែកពោះ។ កន្លែងហាត់ត្រូវរាបស្មើ ស្រឡះស្អាត អាចដេកបាន ឬ អង្គុយបាន ល្អបំផុតគឺហាត់នៅលើទីធ្លា។ – ធ្វើឲ្យបាន១០ដងនូវកាយវិការដូចខាងក្រោម៖ ១. ដេកផ្ងារ សណ្តូកជើងឲ្យត្រង់ ដៃលើកត្រង់ទៅលើតាមបណ្តោយខ្លួន

អាហារ ៥ប្រភេទដែលអាចការពារ​សក់ជ្រុះ!

(សុខភាព)៖ បញ្ហាសក់ជ្រុះ តែងតែកើតមានលើមនុស្សគ្រប់គ្នា គ្រាន់តែពេលខ្លះជ្រុះសក់តិច ហើយពេលខ្លះជ្រុះច្រើន ដែលអាចបណ្តាលមក ពីការទទួលទានសារជាតិចិញ្ចឹម មិនបានគ្រប់គ្រាន់ជាពិសេសសារជាតិ ដែលការពារមិនឲ្យសក់ជ្រុះ។ នៅពេលឃើញសក់ជ្រុះម្តងៗ អារម្មណ៍របស់យើង និងប្រែទៅជាមានការព្រួយបារម្ភភ្លាម ហេតុនេះសូមសាកល្បងទទួលទាន កំពូលអាហារទាំង៥មុខ ដែលសម្បូរសារជាតិចិញ្ចឹមសក់ ការពារមិនឲ្យសក់ជ្រុះ។ ១ ក្រុមអាហារសាច់ក្រហម៖ ពពួកក្រុមអាហារសាច់ក្រហម មានផ្ទុកទៅដោយជាតិ

សកម្មភាព​​ហាត់ប្រាណ​ ២​របៀប ​គ្មាន​ប្រសិទ្ធភាព ដែល​អ្នក​មិន​គួរ​អនុវត្តន៍!

(សុខភាព)៖ នៅពេលដែលអ្នកសម្រេចចិត្តហាត់ប្រាណ អ្នកតែងតែចង់បានលទ្ធផលល្អ ព្រមទាំងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ មិនបានត្រឹមត្រូវ នោះអ្នកមិនអាចទទួលបាន លទ្ធផលល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យខាតបង់ពេលវេលាផងដែរ។ ១. សកម្មភាពពត់ក្បាលពោះ៖ ការហ្វឹកហាត់បែបនេះពិតជាពិបាក នៅក្នុងការអនុវត្តន៍ខ្លាំងណាស់ ដោយអ្នកប្រើប្រាស់កំលាំងជាច្រើន។ ជាមួយគ្នានេះដែរ សកម្មភាពត់ក្បាលពោះនេះ អាចមានប្រសិទ្ធភាព សម្រាប់តែសាច់ដុំក្បាលពោះតែប៉ុណ្ណោះ

ព័ត៍មាន​ថ្មី