ព័ត៍មាន | BayKdang ព័ត៍មាន | BayKdang

ព័ត៍មាន

យន្តហោះ​​អាមេរិក​​ បង្ខំចុះ​​ចត​យ៉ាង​​​ទាន់​ហន់​ ជាមួយ​​អ្នកដំណើរ ​២៧៤នាក់​ ​ព្រោះតែ​​ឆាបឆេះ​ម៉ាស៊ីន​ខាងស្តាំ​

(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតហើយ នៅសហរដ្ឋអាមេរិក បានធ្វើការចុះចតយ៉ាងទាន់ហន់នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នៅឯទីក្រុង អាត្លង់តា (Atlanta) នៃរដ្ឋចរជា (Georgia) ភាគអាគ្នេយ៍ប្រទេស ក្រោយពីម៉ាស៊ីនយន្តហោះ នោះបានចាប់ផ្តើមបញ្ចេញផ្សែងមកខាងក្រៅយ៉ាងខុសប្រក្រតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ព្រមានទុកមុន៖ បើកិច្ចចរចា​ជាមួយ​លោក គីម ជុងអ៊ុន មិនផ្តល់​ផ្លែផ្កាអ្វី​នោះ លោកនឹងដើរ​ចេញពីតុ​ប្រជុំភ្លាមៗ

(វ៉ាស៊ីនតោន)៖ មុននឹងជំនួបផ្លូវការជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបាន​ធ្វើឡើង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន​ទុកឱ្យហើយថា លោកនឹងដើរចេញ​ពីកិច្ចប្រជុំ​ភ្លាមៗ បើសិនជាកិច្ចចរចា​នោះ មិនលេចចេញ​ជាផ្លែផ្កាអ្វីទេ​នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា

សីតុណ្ហភាព​​ អាចថយចុះ​ក្នុងរង្វង់​៣០-៣១​អង្សា​សេខណៈ​ភ្លៀងកក់ខែ ​នឹងបន្ត​ធ្លាក់​រាយប៉ាយ ​ស្ទើរ​ទូទាំង​ប្រទេស ​រហូតដល់​ថ្ងៃទី២១​ ​ខែមេសា

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងកក់ខែបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ចំពោះសីតុណ្ហភាពអតិបរិមា នឹងបន្តថយចុះមកក្នុងរង្វង់ ៣០-៣១អង្សាសេ ចាប់ពីពេលនេះរហូតដល់ចុងខែមេសា៕

កូរ៉េ​ទាំងពីរ ​ព្រមព្រៀង​គ្នា ​ក្នុង​ការ​ផ្សាយផ្ទាល់ ​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ ​នៃកិច្ច​ប្រជុំ ​កំពូល​អន្តរកូរ៉េ

(សេអ៊ូល) ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នា ដើម្បីធ្វើការផ្សាយផ្ទាល់ នូវកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលនឹងធ្វើឡើង នៅចុងខែមេសានេះ, នេះបើតាមការបញ្ជាក់ពីវិមាន Blue House របស់កូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ បានឲ្យដឹង នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។ ភាគីទាំងពីរ

អ៊ីរ៉ាក់ ​ផ្តន្ទា​ទោស​ ប្រហារ​ជីវិត​មនុស្ស​២១២​នាក់​ ព្រោះតែ​ ជាប់​ពាក់ព័ន្ធ ​ជាមួយ​ក្រុម​ ISIS

(អ៊ីរ៉ាក់)៖ តុលាការអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ បានផ្តន្ទាទោសប្រហារជីវិតមនុស្ស២១២នាក់ នៅក្នុងទីក្រុងម៉ូស៊ុល និងតំបន់ក្បែរខាង ពីបទ សមគំនិតជាមួយក្រុម ISIS គិតចាប់តាំងពីទីក្រុងមួយនេះ ត្រូវបានកងទ័ពអ៊ីរ៉ាក់ដណ្ដើមយកមកវិញ កាលពីខែសីហា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។ យោងតាមសាលក្រមរបស់ខ្លួន

ឡើងសាហាវ! ក្នុងឱកាស​​បុណ្យ​ ចូល​ឆ្នាំថ្មី គ្រោះថ្នាក់​ចរាចរណ៍ ​​ក្នុង​ប្រទេស​ថៃ ​ផ្តាច់​ជីវិត​មនុស្ស​​៤១៨​នាក់​ និង​របួសជិត​​ ៤,០០០​នាក់

(បាងកក)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីអំឡុងរយៈពេលឈប់សម្រាក ០៧ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនៅឯប្រទេសថៃបានកើនឡើងរហូតដល់ ៤១៨នាក់ នៅឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីកាសែតថៃ បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។ បើតាមសេចក្តីប្រកាសពី មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ថៃ នៅថ្ងៃពុធនេះ គិតចាប់ពីថ្ងៃទី១១ ដល់ទី១៧ ខែមេសា ឆ្នាំ២០១៨

កូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមព្រៀងគ្នា ក្នុងការផ្សាយផ្ទាល់ នូវព្រឹត្តិការណ៍សំខាន់ៗ នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ

(សេអ៊ូល) ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នា ដើម្បីធ្វើការផ្សាយផ្ទាល់ នូវកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលនឹងធ្វើឡើង នៅចុងខែមេសានេះ, នេះបើតាមការបញ្ជាក់ពីវិមាន Blue House របស់កូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ បានឲ្យដឹង​ នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។ ​ភាគីទាំងពីរ

ក្រសួងទេសចរណ៍៖ កម្ពុជាបានចំណូលប្រមាណ ៣០០លានដុល្លារ ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្ត អំឡុងចូលឆ្នាំថ្មី ប្រពៃណីជាតិ

(ភ្នំពេញ)៖ របាយការណ៍ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រលប់ថ្ងៃទី១៨ ខែមេសានេះ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ មានទេសចរជាតិ និងអន្តរជាតិជាង៥លាននាក់ ទស្សនាកំសាន្តតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេសកម្ពុជា និងបានចាក់បញ្ចូលបន្ថែមប្រមាណ៣០០លានដុល្លារ ក្នុងចរន្តសេដ្ឋកិច្ចជាតិ។ របាយការណ៍បានបញ្ជាក់ថា

លេងកាចហួស! យុវជន​ម្នាក់ ​បង្ហោះ​ Facebook​ ថា «ស៊ីឈ្នួល​សម្លាប់​មនុស្ស» ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​ យកទៅ​សួរនាំ

(កំពង់ធំ)៖ យុវជនម្នាក់មាន Account Facebook ឈ្មោះ «Meng Hour» ដែលបានបង្ហោះនៅលើ Facebook របស់ខ្លួនថា «ស៊ីឈ្នួលសម្លាប់មនុស្ស» ត្រូវបានកម្លាំងអាវុធហត្ថ ខេត្ដកំពង់ធំឃាត់ខ្លួន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ រួចបញ្ជូនទៅកាន់មន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ។ បើតាមមន្ដ្រីអាវុធហត្ថខេត្ត បានបញ្ជាក់ប្រាប់អង្គភាព

លោក ស៊ី ជិនពីង នឹងទៅ​បំពេញទស្សន​កិច្ច​ នៅកូរ៉េខាងជើង ជាលើកដំបូង​ ក្នុងតំណែងជាប្រធានាធិបតីចិន

(ប៉េកាំង)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលចិនបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កំពុងរៀបចំពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ជាលើកដំបូងគិតចាប់តាំងពីលោក បានឡើងកាន់តំណែងជាប្រមុខដឹកនាំបក្សកុម្មុយនិស្តចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១២ តបតាមការអញ្ជើញពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក CNN នារសៀលថ្ងៃពុធ ទី១៨

ព័ត៍មាន​ថ្មី