ព័ត៍មានអន្តរជាតិ | BayKdang ព័ត៍មានអន្តរជាតិ | BayKdang

ព័ត៍មានអន្តរជាតិ

លោក ស៊ី ជិនពីង ជំរុញ​ឱ្យ​អាមេរិក និង​កូរ៉េ​ខាងជើង អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​​ នៅ​សិង្ហបុរី

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃអង្គារនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អនុវត្តតាមកិច្ចព្រម ព្រៀងដែលបានធ្វើឡើងនៅឯជំនួបកំពូល ក្នុងប្រទេសសិង្ហបុរី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ការអំពាវនាវខាងលើរបស់ លោក ស៊ី

តើ​ស៊ីរី​បាន​​ប្រើ​​​អាវុធ​​គីមី ឬ​ក៏​អត់? អង្គការ OPCW នឹង​​ប្រកាស​​លទ្ធផល​នៃ​​ការ​​ស៊ើប​អង្កេត ក្នុង​​ពេល​ឆាប់ៗ​​ខាង​មុខ!

(ម៉ូស្គូ)៖ នាយកអង្គការហាមឃាត់អាវុធគីម (OPCW) លោក អាហ៍ម៉េដ យូហ្ស៊ុមគូ (Ahmet Uzumcu) បាននិយាយថា អង្គការមួយនេះមានបច្ចេកទេសច្បាស់លាស់បំផុត ក្នុងការស៊ើបអង្កេតស្វែងរកអាវុធគីមី ដែលត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងឌួម៉ា ប្រទេសស៊ីរី កាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

មិចស៊ីកូ​ទប់កំហឹង​មិនបាន និងថ្កោលទោស​អាមេរិកថា «កំពុង​ធ្វើអំពើ​ឃោឃៅ និងអមនុស្សធម៌​ជាខ្លាំង» ពាក់ព័ន្ធ​នយោបាយ​អន្តោប្រវេសន៍!

(ម៉ិចស៊ីកូ)៖ ម៉ិចស៊ីកូបាន​ចេញមុខថ្កោលទោស​ គោលនយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋអាមេរិក ដែលបំបែកបំបាក់​កុមារចេញពីឪពុក​ម្តាយ​របស់ពួកគេ ដែលលួចឆ្លងដែន​ខុសច្បាប់ថា ជាអំពើឃោរឃៅ និងអមនុស្សធម៌​ជាខ្លាំង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។ រដ្ឋមន្រ្តីកិច្ច​ការបរទេស​​ម៉ិចស៊ីកូលោក ល្វីស វីដេហ្គារ៉េយ៍ (Luis Videgaray) បានថ្លែងនៅ​ចំពោះមុខក្រុម​អ្នកសារព័ត៌មានថា «ជួសមុខ​ឲ្យរដ្ឋាភិបាល

អាមេរិក ​​ប្រកាស​ដកខ្លួន​ចេញពី ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ​UN​ ដោយ​សារ​តែ​រឿងមួយ

(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikki Haley) បានប្រកាសពីការដកសហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយសារតែការលម្អៀងរបស់ស្ថាប័នមួយនេះ ប្រឆាំងនឹងអ៊ីស្រាអែល។ ប៉ុន្តែ ការប្រកាសនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស UN ចេញមុខថ្កោលទោលចំពោះគោលនយោបាយគ្មានត្រាប្រណីលើជនអន្តោប្រវេសន៍មកពីមិចស៊ីកូ របស់ប្រធានាធិបតីអាមេរិក លោក

ម៉ុងហ្គោលី​​​នឹង​មាន «រោងចក្រ​​ចម្រាញ់​​ប្រេង​ជា​​លើក​​ដំបូង» ក្រោយ​​ទទួល​​បាន​ប្រាក់​កម្ចី​​ពី​​ឥណ្ឌា!

(ម៉ុងហ្គោលី)៖ ប្រទេសម៉ុងហ្គោលី នឹងបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងជាលើកដំបូងរបស់ខ្លួន នៅឯភាគអាគ្នេយ៍នៃខេត្ត ដ័រណូហ្គោវី (Dornogovi) យ៉ាងយូរនៅក្នុងខែមិថុនានេះ ដែលនឹងជួយជម្រុញសេដ្ឋកិច្ចប្រទេស អត់មានព្រំដែនជាប់សមុទ្រនេះ កាន់តែខ្លាំង។ នេះបើតាមក្រសួងការបរទេសម៉ុងហ្គោលី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។ ក្រសួងការបរទេសម៉ុងហ្គោលី បានឱ្យដឹងទៀតថា ពិធីបើកការដ្ឋាននេះ

មនុស្សស្លាប់​ក្នុងគ្រោះរញ្ជួយដី​នៅជប៉ុន «កើនដល់០៤នាក់ និងរបួសជាង៣៨០នាក់» ខណៈអាជ្ញាធរ​ព្រមានថា អាច​មានរញ្ជួយដី​ទៀត!

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន​នៅថ្ងៃអង្គារនេះ​បានឱ្យដឹង​ថា ចំនួនមនុស្ស​ស្លាប់នៅក្នុង​គ្រោះរញ្ជួយដី​​​កម្រិត ៦.១រ៉ិចទ័រ ដែល​បាន​​វាយប្រហារ​ខេត្តអូសាកា (Osaka) ភាគខាង​លិចប្រទេស​​កាលពីព្រឹក​ថ្ងៃ​ចន្ទនោះ បានកើនឡើងដល់ ០៤នាក់ហើយ ខណៈមនុស្ស​ជាង ៣៨០នាក់ទៀតរងរបួស ព្រមទាំងមាន​ការព្រមាន​ទៀតថា នឹងអាចកើត​មានរំញ័រដី​ នៅតំបន់ទើបរងគ្រោះ​នេះបន្ថែម​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​​ដោយទីភ្នាក់ងារ​​សារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ទីបំផុត អាមេរិក-កូរ៉េ​ខាងត្បូង​​ប្រកាស​ផ្អាក​​សមយុទ្ធ​​​យោធា ទ្រង់​ទ្រាយ​​ធំ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា Ulchi Freedom Guardian (UFG) ដែលគ្រោងនឹងធ្វើឡើងនៅខែសីហាខាងមុខនេះហើយ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ឈប់ការ ធ្វើសមយុទ្ធយោធាដែលកន្លងមក វាគឺជាការសម្ញែងសាច់ដុំដាក់កូរ៉េខាងជើងនោះ។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ

លោក គីម ជុងអ៊ុន នឹង​បំពេញ​ទស្សន​កិច្ច ជា​លើក​ទី​០៣ ទៅ​កាន់​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​អង្គារ​នេះ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាការ ងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រ របស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរី។ នេះបើតាម Nikkei

ទីក្រុងប៉េកាំង ចេញមុខព្រមាននឹងវាយបកភ្លាមៗ ក្រោយពីមានព័ត៌មានថា លោក ដូណាល់ ត្រាំ ​សម្រេចអនុញ្ញាតការបង្កើនពន្ធលើទំនិញ​​នាំចូលពីចិន​​

(ប៉េកាំង)៖ ក្រោយពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានអនុញ្ញាតការដំឡើងពន្ធកម្រិតខ្ពស់ លើទំនិញ​ទំហំ​​ជាទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ ដែលនាំពីចិនទៅអាមេរិកនោះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខប្រតិកម្មភ្លាមៗថានឹង​ឆ្លើយ​តបទៅវិញយ៉ាងស័ក្តិសម ប្រសិនបើវាធ្វើឲ្យចិនរងគ្រោះខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨។ ​នាព្រឹកនេះ ប្រធានាធិបតីអាមេរិក

លោក ដូណាល់ ត្រាំ សម្រេចអនុញ្ញាតគម្រោងដំឡើងពន្ធលើទំនិញនាំចូលទំហំ៥០ពាន់លានដុល្លារពីចិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ត្រូវគេរាយការណ៍ថា បានផ្តល់ការអនុញ្ញាតដល់គម្រោង​ដំឡើង​ពន្ធ​លើ​ផលិត​ផល​នាំ​ចូល​របស់​ចិន​​គិត​​ជា​​ទំហំទឹកប្រាក់ប្រហែល៥០ពាន់លានដុល្លារ ខណៈទង្វើនេះកាន់តែបង្កឲ្យមានការប្រឈមមុខការដាក់លើ​វិស័យ​​ពាណិជ្ជកម្ម​ថែមទៀត រហូតអាចនឹងបណ្តាលឲ្យមានចំណាត់ការតបតភ្លាមៗពីទីក្រុងប៉េកាំង។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​​ផ្សាយ​ចេញ​ពី​សារ​ព័ត៌​មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែ​មិថុនា ឆ្នាំ២០១៨។ បើតាម​​មន្រ្តីអាមេរិក០៥រូប ដែលបានដឹងលឺពីបញ្ហានេះ រដ្ឋបាលលោក ដូណាល់ ត្រាំ

ព័ត៍មាន​ថ្មី