គ្រោះថ្នាក់ចរាចរ | BayKdang គ្រោះថ្នាក់ចរាចរ | BayKdang

គ្រោះថ្នាក់ចរាចរ

តារាសម្តែង លោក ញ៉ែម សុគន្ធ បើករថយន្ត​​បុកទ្រូងផ្លូវពេញទំហឹង តែសំណាងល្អ រងរបួសស្រាល

(ភ្នំពេញ)​៖​ តារាសម្តែង និងជាអតីត Freshies boy ដ៏មានប្រជាប្រិយមួយរូប លោក ញ៉ែម សុគន្ធ បានបើក​រថយន្ត​ម៉ាក ​ហាយឡែនឌ័រ ​​បោះ​ពួយ​យ៉ាង​លឿន​បុករនាំងថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ តែលោក ញ៉ែម សុគន្ធ រងរបួសតិចតួចប៉ុណ្ណោះ។​ ហេតុការណ៍​នេះ ​កើត​ឡើង​នៅ​វេលាម៉ោង​១១យប់ ​ថ្ងៃ​ទី​០៥

ក្នុងខែកក្កដានេះ មានមនុស្សស្លាប់១៣០នាក់ និង៣៦១នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៣០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០១៨ ខណៈដែលមនុស្សផ្សេងទៀត៣៦១នាក់រងរបួសធ្ងន់ស្រាល។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ តាមរបាយកាណ៍ពេញ១ខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៣៨លើក បើធៀបនឹងខែមិថុនា បានថយចុះ៥លើក, ចំនួនអ្នកស្លាប់ថយចុះ២នាក់ ខណៈចំនួនអ្នករបួសបានថយចុះ១២នាក់។ ចំពោះមូលហេតុដែលកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ

លទ្ធផលជិះលឿនជ្រុល! យុវជន២នាក់ ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់ តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

(កំពង់ធំ)៖ យុវជនពីរនាក់ បានបើកម៉ូតូក្នុង​ល្បឿនលឿន ដោយខ្វះការប្រុង​ប្រយ័ត្ន បានជ្រុលទៅបុកជាមួយ និង​គោយន្តកន្ត្រៃពេញទំហឹងក្នុង​ទិសដៅបញ្ជា្រសគ្នា បណ្តាលឱ្យយុវជនទាំងពីរនាក់នេះបានបាត់បង់ជីវិត នៅតាមផ្លូវពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យទីក្រុងភ្នំពេញ​។ ហេតុការណ៍គ្រោះថ្នាក់មួយនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅភូមិស៊ីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា

ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅខេត្តព្រះវិហារ អ្នកស្លាប់កើនឡើងដល់៣នាក់ ខណៈអ្នករបួសធ្ងន់ស្រាល៥នាក់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត

(ព្រះវិហារ)៖ គិតត្រឹមវេលាថ្ងៃត្រង់ នៃថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី០៨ ខែកក្កដាម្សិលមិញ អ្នកស្លាប់បានកើនឡើងដល់៣នាក់ ខណៈមនុស្ស៥នាក់ទៀត កំពុងរងរបួសធ្ងន់ស្រាល សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ

នាយរង​​ការិយាល័យ​នគរបាល​អន្តរាគមន៍​ខេត្ត​កែប​ម្នាក់​ ត្រូវ​រថយន្ត​បុកស្លាប់

(កែប)៖ នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ថ្នាក់វរសេនីយ៍ទោ (ស័ក្តិបួនកន្លះ) ត្រូវបានរថយន្តបុកស្លាប់ ខណៈបើកម៉ូតូបត់ឆ្វេងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣៣A ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ នគរបាលចរាចរក្រុងកែប បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ី រ៉ាឌី

យីខ្លាំងម៉្លេះ! ស្រវឹងជោគ បើកឡានបុកគេហើយ ហ៊ានដកកាំភ្លើង ភ្ជង់ប៉ូលីសទៀត

(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងជោកជ្រាំ បើក​រថយន្ត Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-9766 ជ្រុលទៅបុករថយន្ត Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-1914 រងការខូចខាត​តិចតួចតែមិនដោះស្រាយ បែរជាដកកាំភ្លើងភ្ជង់នគរបាលចរាចរណ៍​ខណ្ឌចំការមន ដែលមកវាស់វែងទៅវិញ ក៏ត្រូវនគរបាលចាប់វាយខ្នោះ និងដកហូត​អាវុធខ្លី​។ ហេតុកការនេះ បង្កការភ្ញាក់ផ្អើល​នៅល្ងាចថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ​២០១៨នេះ នៅចំណុចមុខសាលាបឋមសិក្សាផ្សារដើមថ្កូវ

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះអ្នកម្នាង អ៊ុក ផល្លា ដែលទទួលមរណភាព ដោយសាគ្រោះថ្នាក់ចរាចរណ៍

(ព្រះសីហនុ)៖ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក អ្នកម្នាង អ៊ុក ផល្លា បានសោយទិវង្គត នៅវេលាម៉ោងជាង១២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម​ រណឫទ្ធ កាលពីព្រឹកមិញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

រថយន្ត Toyota Vigo ព្រលះជាមួយម៉ូតូពេញទំហឹង ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

(កោះកុង)៖ បុរសម្នាក់បើករថយន្តម៉ាក Toyota Vigo ប្រលះគ្នាជាមួយម៉ូតូឆាលលីពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នាលាន់ស្នូ​រដូចរន្ទះ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ។ គ្រោះថ្នាក់ចររាចរណ៍មួយនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវទៅព្រែកស្វាយ ក្បែរមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង។ សមត្ថកិច្ចបានបន្តថា រថយន្តបង្កម៉ាក Toyota Vigo ពាក់ស្លាកលេខ(

កុងទីន័រ ព្រលះរថយន្តបាឡែន ប្រល័យជីវិតមន្រ្តីគយ និងមេបញ្ជាការរងកងរាជអាវុធហត្ថ នៅស្រុកព្រៃនប់

(ព្រះសីហនុ)៖ តាមសេចក្ដីរាយការណ៍ពីមន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង១១៖០០ព្រឹកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដម៉ាក់ដេវូ ពណ៌ត្រូយចេក ស្លាកលេខ ៣D-2056 បុកជាមួយរថយន្ដ Camry បាឡែន ស្លាកលេខ 2T-2534 ពណ៌ទឹកប្រាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

សមត្ថកិច្ចឃាត់បានរថយន្ដដែលបុកប្អូនប្រុស តារាកំប្លែងនាយ ពេក មី ខណៈជនល្មើសដែលជាមន្ដ្រីនគរបាលចរាចរណ៍ បានរត់គេចខ្លួនបាត់

(ភ្នំពេញ)៖ រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 ដែលបើកដេញបុកម៉ូតូប្អូនប្រុស តារាកំប្លែងនាយ ពេក មី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលជនល្មើសដែលជាមន្ដ្រីនគរបាលចរាចរណ៍ បានរត់គេចខ្លួនបាត់ស្រមោល។ លោកអនុសេនីយឯក ហាក់

ព័ត៍មាន​ថ្មី