កីឡាជាតិ | BayKdang កីឡាជាតិ | BayKdang

កីឡាជាតិ

កីឡាការិនី ស្រួង ភាវី ផ្ដួល​​ម្ចាស់ផ្ទះ ឈ្នះ​ជើងឯក​​ស្នូកឃ័រ​លើ​ទឹកដី​កូរ៉េ

(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានបង្កការភ្ញាក់ផ្អើលជាថ្មីនៅលើទឹកដីកំពុងរស់នៅ នៃសាធារណរដ្ឋកូរ៉េជាថ្មីម្ដងទៀតហើយ ក្រោយដណ្ដើមបានជើងឯកក្នុងព្រឹត្តិការណ៍ Tournament of President Korea Sports Federation និងពានរង្វាន់ប្រចាំឆ្នាំ The 3cushion Tournament of Inje Omija

កីឡា​វាយកូន​បាល់​កម្ពុជា ​ចេញ​ទៅ​ប្រកួត ​Davis Cup ​នៅ​វៀតណាម

ភ្នំពេញ៖ ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជាចំនួន ៥នាក់ ដឹកនាំដោយល ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាមហើយ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup កម្រិត Group III ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី៧ ខែមេសាខាងមុខ ។

កម្ពជា លត់​អ៊ីតាលី ៣-០ នៃ​ជំនួប​បើក​ឆាក​ វគ្គ​ជម្រុះ​បាល់ទះ​​អង្គុយ​​ពិភពលោក នៅកូរ៉េ

(ភ្នំពេញ)៖ ក្រុមបាល់ទះអង្គុយកម្ពុជា ធ្វើបានយ៉ាងល្អ សម្រាប់ជំនួបបើកឆាកវគ្គជម្រុះការប្រកួតកីឡាបាល់ទះអង្គុយពិភពលោក 2018 World Championship Qualifier(Men) នៅសាធារណៈរដ្ឋកូរ៉េ នាថ្ងៃទី២៧ ខែមីនានេះ ក្រោយយកឈ្នះក្រុមបាល់ទះអង្គុយអ៊ីតាលី ដោយលទ្ធផល ៣-០សិតក្នុងពិន្ទុ ២៥-១១, ២៦-២៥ និង ២៥-១៥ មុននឹងបន្ដជួបក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង នៅថងៃទី២៨

គោព្រៃ​កម្ពុជា​ ប៉ះ​អាហ្វ​ហ្គានី​ស្ថាន​ល្ងាច​នេះ ​បង្គ្រប់​កិច្ច​ពាន ​AFC Asian ​Cup ​2019

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើសង្គ្រាមលើសមរភូមិវាលស្មៅជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៧ ខែមីនានេះ នៅក្នុងការប្រកួតបង្គ្រប់វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ប្រចាំពូលC នៅកីឡដ្ឋាន Pamir Stadium នៃប្រទេសតាហ្ស៊ីគីស្ថាន ។ លោក ប្រាក់ សុវណ្ណារ៉ា

គោព្រៃ​កម្ពុជា ​ហោះទៅ​តាជីគីស្ថាន​ព្រឹកនេះ​ ដើម្បី​ប្រកួត​បង្គ្រប់​កិច្ច ​AFC Asian Cup 2019

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកកម្ពុជា ដែលមានរហស្សនាមក្រុមគោព្រៃកម្ពុជា នឹងធ្វើដំណើរទៅប្រទេសតាជីគីស្ថាន នាវេលាម៉ោង ១១ព្រឹកនេះ ដើម្បីត្រៀមប្រកួតបង្គ្រប់កិច្ចពូលC នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨សប្ដាហ៍ក្រោយ ។ សូមបញ្ជាក់ថា មុនចេញទៅប្រកួតផ្លូវការខាងលើ ក្រុមគោព្រៃកម្ពុជា

កីឡាករ​វ័យ​ក្មេង​កម្ពុជា​ ២រូប​ អាចទៅ​លេង​ឲ្យក្លឹប​អេស្ប៉ាញ​ពាក់​កណ្ដាល​ឆ្នាំនេះ

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានជិតស្និទ្ធនឹងកីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជា ២រូប បានបង្ហើបឲ្យដឹងថា នៅពាក់កណ្ដាលឆ្នាំ២០១៨ នេះ កីឡាករទាំងពីរ អាចនឹងត្រូវធ្វើដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីបន្ដអាជីពរបស់ខ្លួននៅទីនោះ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនឹងក្លឹបលំដាប់លីគទី៤ របស់អេស្ប៉ាញ ។ កីឡាករវ័យក្មេង ដែលត្រូវបានបង្ហើបរួមមានកីឡាករ ច្រឹង ពលរដ្ឋ សមាជិកក្រុមក្រសួងការពារជាតិ និងកីឡាករកំពុងឡើងជើង ស៊ិន

ប៉ូលិស គំរាម​ចាប់​អ្នក​គាំទ្រ​ក្លឹប Liverpool ដាក់គុក ប្រសិន​បើ​បង្ក​ចលាចល​ក្នុង​ព្រឹត្តិការណ៍ Champions League

(លីវើភូល)៖ ប៉ូលិសប្រចាំនៅទីក្រុង Liverpool បានចេញថ្លែងការណ៍ព្រមានខ្លាំង ដែលអាចឈានដល់ដាក់គុកផងដែរ ចំពោះអ្នកគាំទ្រក្លឹបហង្សក្រហម Liverpool ទាំងឡាយដែលដុតភ្លើង ឬកាំជ្រួចបង្កភាពចលាចលក្នុងយុទ្ធនាការ UEFA Champions League ពេល Liverpool ប៉ះ Manchester City ដើមខែក្រោយ។ តាមរយៈសារព័ត៌មាន Dailymail

គោព្រៃ​ក​ម្ពុជា ​កម្ដៅសាច់​ដុំជាមួយ​ឡាវម៉ោង ​៦ល្ងាចថ្ងៃនេះ!

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិឡាវ នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន KM16 នាទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ដើម្បីត្រៀមការប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ខាងមុខ ។ នេះគឺជាជំនួបលើកទី១៥

លោក​ ប្រាក់​ សុវណ្ណារ៉ា៖​ កៅអី​ជម្រើស​ជាតិ ​ផ្ដល់​ឱកាស​តែ​ជម្រើស​ ១១នាក់​ដំបូង​ប៉ុណ្ណោះ!

ភ្នំពេញ៖ មុនពេលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលភាគច្រើនកីឡាករវ័យក្មេង ធ្វើដំណើរទៅប្រទេសឡាវកាលពីល្ងាចមិញ លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកបានបញ្ជាក់ពីមូលហេតុមួយចំនួន ដែលនាំឲ្យលោកសម្រេចចិត្តជ្រើសរើសកីឡាករវ័យក្មេងច្រើន ក្នុងនោះលោកបានអះអាងថា កៅអីក្រុមជម្រើសជាតិ លោកផ្ដល់ឱកាសឲ្យតែកីឡាករឧស្សាជាប់ជម្រើស ១១នាក់ ពេលលេងឲ្យក្លឹបប៉ុណ្ណោះ ពោលគឺមិនខ្វល់ជាកីឡាករវ័យក្មេង ឬកីឡាករជើងចាស់ឡើយ ។ គ្រូបង្វឹកកម្រិត Pro-License នេះ

កម្មវិធី​ប្រកួតពាន​មិត្ដហ្វូន​ខេមបូឌាន​លីគ ​សប្ដាហ៍​ទី៣ លេងនៅថ្ងៃទី១៧-១៨ ខែមីនាចុងសប្ដាហ៍នេះហើយ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នឹងឈានដល់ការប្រកួតសន្សំពិន្ទុជើងទី១ សប្ដាហ៍ទី៣ នាថ្ងៃទី១៧-១៨ ខែមីនាចុងសប្ដាហ៍នេះហើយ ដោយនៅថ្ងៃសៅរ៍មាន ៣ប្រកួត ខណៈថ្ងៃអាទិត្យមាន ៣ប្រកួតដូចគ្នា ។ នេះបើយោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ។ សម្រាប់លទ្ធផលជាបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី២ ពេលនេះក្រុមចំណូលថ្មីវិសាខា ក្រុមការពារតំណែងជើងឯកបឹងកេត និងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន

ព័ត៍មាន​ថ្មី