បច្ចេកវិទ្យា | BayKdang បច្ចេកវិទ្យា | BayKdang

បច្ចេកវិទ្យា

Facebook ​បរាជ័យ​ក្នុង​សង្រ្គាម ​«ប្រឆាំង​ការបង្ហោះ​សារបង្កការ​ស្អប់ខ្ពើម» ​នៅ​មីយ៉ាន់ម៉ា

(មីយ៉ាន់ម៉ា)៖ កាលពីខែមេសាកន្លងទៅ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រាប់ព្រឹទ្ធសភាអាមេរិក ថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមរបស់លោក បានជួលបុគ្គលិករាប់សិបនាក់បន្ថែមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រួតពិនិត្យ និងលុបចោលការបង្ហោះសារទាំងឡាយណាដែលមានលក្ខណៈរើសអើង បង្កអំពើហិង្សា និងការស្អប់ខ្ពើម។ ប៉ុន្តែទោះជាមានការសន្យានេះក៏ដោយ ក៏ការបង្ហោះសាររើសអើងប្រឆាំងជនជាតិដើមរ៉ូហ៊ីងយ៉ា នៅតែត្រូវបានគេមើលឃើញដដែលនៅក្នុងខែសីហា នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការសិក្សា​បង្ហាញ​ថា ​អាកាស​ធាតុ​​ពិភព​លោក​ នឹង​ឡើង​កម្តៅ​ខ្លាំង​ខុស​ពី​ធម្មតា​ រហូត​ដល់ឆ្នាំ​២០២២

(ប៉ារីស)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលទើបតែចេញផ្សាយ បានឲ្យដឹងថា ការកើនឡើងកម្តៅសកលបង្កឡើងដោយមនុស្ស នឹងរួមគ្នាជាមួយកំណើនធម្មជាតិនៃសីតុណ្ហភាពផែនដី ធ្វើឲ្យរយៈពេល០៥ឆ្នាំខាងមុខ មានអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។ ការសិក្សាខាងលើដែលចុះផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្រ្ត Nature Communications បានលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលបង្កឡើងទាំងដោយកត្តាមនុស្សនិងកត្តាធម្មជាតិ នឹងបង្កើនលទ្ធភាពនៃការកើនឡើងកម្តៅក្នុងកម្រិតខ្ពស់

ទីបំផុត SAMSUNG ប្រកាស​ផ្លូវការ Modem សម្រាប់ប្រើប្រព័ន្ធ 5G ដំបូង​គេ​បង្អស់​ក្នុង​លោក

មុន​បិទ​ព្រឹត្តិការណ៍ CES 2018 កាល​ពី​ដើម​ឆ្នាំ SAMSUNG ធ្លាប់​បង្ហើប​ម្តង​រួច​មក​ហើយ​ ពី​ការ​ត្រៀម​បំពាក់​ Modem 5G ក្នុង​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន ដោយ​ឡែក​ថ្ងៃ​នេះ​ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ក៏​សម្រេច​ប្រកាស​ជា​ផ្លូវការ​ពី Exynos Modem 5100 ជា​បន្ទះ​ modem ប្រព័ន្ធ 5G ដំបូង​បង្អស់​ក្នុង​ពិភពលោក

យន្តហោះប្រើពន្លឺ​ព្រះអាទិត្យ​របស់ Airbus បំបែកកំណត់ត្រាថ្មីដោយ​ហោះបាន​ជិតមួយខែ ដោយ​គ្មាន​ប្រើឥន្ធនៈ

(ញូយ៉ក)៖ ក្រុមហ៊ុន Airbus បានប្រកាសពី​ការ​ចុះចតដោយជោគជ័យ​​នៃយន្តហោះ​របស់ខ្លួន ដែលដើរដោយ​ថាមពលព្រះអាទិត្យ​ឈ្មោះ Zephyr S ក្រោយពីវាបាន​ធ្វើដំណើរសម្រាប់​​​រយៈពេល​ជិត ២៦ថ្ងៃ ដែលជាការបំបែក​កំណត់ត្រា​ហោះហើរ​ពិភពលោកថ្មី ដោយ​ពុំ​​ប្រើប្រាស់​ប្រេងឥន្ទនៈ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។ យន្តហោះ Zephyr S

ក្រុមហ៊ុនចិនសហការជាមួយក្រុមហ៊ុន Microsoft ដើម្បីបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងវិស័យអប់រំតែម្តង!

(ចិន)៖ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន VIPKID របស់ចិន កំពុងសហការគ្នា បង្កើតផលិតផលដែលប្រើបច្ចេកវិទ្យាបញ្ញានិម្មិត (Artificial Intelligence- AI) សម្រាប់វិស័យអប់រំ។ ក្រុមហ៊ុន VIPKID គឺជាក្រុមហ៊ុនផ្តល់សេវាបង្រៀនអង់គ្លេសតាមអ៊ីនធើណេត សម្រាប់កុមារអាយុពី៤ទៅ១៨ឆ្នាំ។ ដោយមានស្នាក់ធំនៅក្រុងប៉េកាំង ប្រទេសចិន ក្រុមហ៊ុននេះមានសិស្សជាងកន្លះលាននាក់ និងគ្រូ៦ម៉ឺននាក់

SpaceX ប្រមូលផ្តុំ​អ្នកជំនាញពិភាក្សា​គ្នាស្ងាត់ៗ ដើម្បី​ជម្រុញគំរោងនាំ​មនុស្សទៅ​ភពអង្គារ​​ នៅឆ្នាំ២០១៤!

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​អវកាស SpaceX របស់​លោក អេឡូន ម៉ាសក៍ (Elon Musk) បានរៀបចំ​សន្និសីទ​មួយដោយ​ស្ងាត់ៗ ​ជាមួយ​ការចូលរួម​​អង្គការ NASA និងក្រុម​អ្នកជំនាញ​ឯទៀត ដើម្បីបង្កើតគម្រោងប្រកប​ដោយមហិច្ឆតាមួយ សម្រាប់ការ​បញ្ជូនមនុស្សឲ្យ​ទៅជាន់លើដី​របស់​ភព​អង្គារ (Mars) និងការសាងសង់​មូលដ្ឋាននៅលើភព​ក្រហម​នោះតែម្តង។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Business Insider នៅព្រឹក​ថ្ងៃអង្គារ

តាមការគណនារបស់អ្នកឯកទេស ទូរស័ព្ទ iPhone និងឧបករណ៍ផ្សេងៗរបស់ Apple ប្រើ​បាន​តែ​ ៤ ឆ្នាំ​ប៉ុណ្ណោះ​!

ការ​វិភាគ​ផ្អែកលើទិន្នន័យ​ផ្ដល់​ដោយ​ Apple បាន​បង្ហាញពីអាយុកាលផលិតផល​ Apple រួមទាំង iPhone, iPad ឃើញ​ថា ប្រើ​បាន​តែ​ ៤ ឆ្នាំ​ប៉ុណ្ណោះ​។ ដោយ​ស្គាល់​តួលេខ​​ឧបករណ៍​កំពុង​ប្រើ​ (Active Device) ក៏​ដូចជា​តួលេខ​ឧបករណ៍​បាន​លក់​ អាច​ប៉ាន់​ប្រមាណ​ដឹង​ពី​អាយុកាល​ជា​មធ្យម​របស់ឧបករណ៍​​នោះ​បាន​។ អ្នក​វិភាគ​លោក Horace Dediu ពី​

តម្លៃ Samsung Note 9 នៅស្រុកខ្មែរ គឺថោកជាងប្រទេសផ្សេងៗស្ទើរទាំងអស់

Galaxy Note 9 បាន​ចាប់​ផ្ដើម​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ទាំង​នៅ​ទីផ្សារ​ក្រៅ​ស្រុក​ និង​ក្នុង​ស្រុក​ ដោយ​នឹង​​បញ្ចេញ​លក់​នៅ​ថ្ងៃ​ទី​ ២៣-២៤ ខែ​សីហា​ខាង​មុខ​នេះ។ ប្រៀប​ធៀប​តម្លៃ​ Note 9 នៅ​កម្ពុជា​ ជា​មួយ​ទីផ្សារ​ក្រៅ​ស្រុក​ទើប​ដឹង​ថា​នៅ​កម្ពុជា​ ធូរ​ថ្លៃ​ជាង​គេ​បំផុត ៖ ១. កម្ពុជា​ ៖ តម្លៃ​ ៩២៩

ទីបំផុត​យានរុករក​ព្រះអាទិត្យ​តម្លៃ ១.៥ពាន់លានដុល្លារ បានហោះ​ចេញសំដៅទៅរក​ព្រះអាទិត្យហើយ!

(វ៉ាស៊ីនតោន)៖ ទីបំផុត​យាន​អវកាស Parker Solar Probe ដែលជាយាន​លឿនបំផុត​ក្នុងប្រវត្តិសាស្រ្ត​ ត្រូវបានបាញ់បង្ហោះឡើង​ទៅកាន់​ទីអវកាសហើយ តាមរយៈ​គ្រាប់រ៉ុក្កែត​ខ្នាត Delta IV ​របស់​ក្រុមហ៊ុន United Launch Alliance ចេញពី​រដ្ឋផ្លូរីដា​ភាគអាគ្នេយ៍​អាមេរិក​កាល​ពីម្សិលមិញនេះ ដើម្បីឆ្ពោះទៅសិក្សាស្រាវជ្រាវ​ព្រះអាទិត្យ នៅរយៈចម្ងាយ​កៀកបំផុត ដែលពុំធ្លាប់មានយាន​​ណាមួយធ្លាប់សម្រេច​​បាន​កាលពីមុន​មកឡើយ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន

ឡូយមែន! ឧបករណ៍សម្រាប់ប៉ូលីស បញ្ឈប់រថយន្តជនល្មើស ឲ្យឈប់ភ្លាមៗ ទោះបើកល្បឿនលឿនយ៉ាងណាក៏ដោយ

ឧបករណ៍​នេះ​មានឈ្មោះ​ថា “Grappler Police Bumper” -​វា​ពុំ​មាន​លក្ខណៈ​ស្មុគស្មាញ​អ្វី​ទេ គ្រាន់តែ​ជា​ផ្ទាំង​សំណាញ់​១​អាច “​បង់​ជាប់​” កង់​របស់​រថយន្ត​ដែល​ត្រូវ​បញ្ឈប់ ធ្វើ​ឲ្យ​កង់​នេះ​ពុំ​អាច​វិល​ទៅ​មុខ​បាន ហើយ​រថយន្ត​ទោះបី​ក្នុង​ល្បឿន​លឿន​ក៏ត្រូវ​ឈប់​នឹងថ្កល់​អំឡុង​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ។​ ពីមុន​មក​ការ​ប្រដេញ​តាម​ចាប់​ជនល្មើស​ដែល​ប្រើ​រថយន្ត​ល្បឿន​លឿន​តែង​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងច្រើន​ដល់​អ្នក​កំពុង​ធ្វើចរាចរ​លើ​ផ្លូវ រួម​ទាំង​រថយន្ត​របស់​ជនល្មើស និង​ប៉ូលិស​ផងដែរ ។​ ដោយ​ឃើញ​ស្ថានការណ៍​បែបនេះ អ្នកជំនាញការ​ម្នាក់ Arizona អាមេរិក បាន​ច្នៃ​បង្កើត​ឧបករណ៍​ពិសេស​បែប​នេះ​ឡើង

ព័ត៍មាន​ថ្មី