ផ្សេងៗ | BayKdang ផ្សេងៗ | BayKdang

ផ្សេងៗ

Huawei ប្រកាសគម្រោង​ស្មាតហ្វូន​ប្រើ 5G សម្រាប់​ឆ្នាំ​ក្រោយមុនគេ​

ក្រុមហ៊ុន Huawei បាន​ប្រកាស​ពី​គម្រោង​ត្រៀម​បង្ហាញ​ស្មាតហ្វូន 5G ដំបូង​បង្អស់​របស់​ខ្លួន​នា​ត្រីមាស​ទី ២ ឆ្នាំ ២០១៩ នេះ​បើ​យោង​តាម​ Slide បង្ហាញ​ក្នុង​កិច្ចប្រជុំ​មួយនៅ​ទីក្រុង Shenzhen ប្រទេស​ចិន។​ ក្រៅ​ពី​ស្មាតហ្វូន​ក៏​មាន​ផលិតផល​ចែក​រំលែក Wi-Fi ផ្សេង​ទៀត ដែល​រំពឹង​ប្រើ​ឈីប Baseband ផលិត​ដោយ​ក្រុមហ៊ុន Huawei

យន្តហោះដ្រូនយោធា​ចិន កំពុងទទួល​ការអភិវឌ្ឍ​បន្ថែម ដើម្បីអាចយក​ទៅប្រើប្រាស់​ នៅក្នុងវិស័យ​ស៊ីវិលបាន!

(ប៉េកាំង)៖ វិទ្យាស្ថានផលិត​យន្តហោះដ្រូន​យោធា (Drone) ឈានមុខគេមួយ​របស់​ប្រទេសចិន កំពុងធ្វើការអភិវឌ្ឍ​​យន្ត​ហោះ​ដ្រូន​​មិនបំពាក់​​សព្វាវុធ ដើម្បីងាក​ទៅជ្រៀតចូលក្នុង​ទីផ្សារស៊ីវិល​វិញម្តង ដែលមាន​ការរីកដុះដាល​ហួសពីការ​រំពឹងទុក។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។ លោក Shi Wen ប្រធានផ្នែករចនា​នៃយន្តហោះដ្រូន​ប្រភេទ Caihong ឬមានន័យឥន្ធនូ

ទីបំផុត​​កែវយឺត​អវកាស​​ឆ្លុះរកភព​​អេលៀន​ «TESS» ​ត្រូវបាញ់​​បង្ហោះ​​ហើយ ​ក្រោយ​ពី​បាន​ពន្យា​ពេល​​០២ថ្ងៃ!

(វ៉ាស៊ីនតោន)៖ ទីបំផុតកែវយឺតអវកាស TESS ត្រូវបានអង្គការ NASA ធ្វើការបាញ់បង្ហោះចេញពីស្ថានីយទ័ពអាកាស Cape Canaveral ក្នុងរដ្ឋផ្លូរីដា កាលពីវេលាម៉ោង ១៨៖៥១នាទីល្ងាចថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន ត្រូវនឹងព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ ពេលវេលានៅអាស៊ីខាងកើត) ក្រោយពីការពន្យាពេលអស់ពីរថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា

«NASA» ​​ត្រៀម​យក​​អាវក្រោះ​អវកាស​​ ផលិត​ដោយ​​អ៊ីស្រាអែល​ ទៅធ្វើ​តេស្ត​ក្នុង​ពេល​ឆាប់ៗ​នេះ!

(អ៊ីស្រាអែល)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងធ្វើតេស្តសមត្ថភាពអាវក្រោះការពាររលកវិទ្យុសកម្ម ដែលផលិតឡើងដោយប្រទេសអ៊ីស្រាអែល នៅក្នុងគម្រោងហោះហើរសាកល្បងនៃយានអវកាស Orion មុនពេលដែលបេសកកម្មបញ្ជូនមនុស្សជាផ្លូវការចាប់ផ្តើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអ៊ីស្រាអែលបានឲ្យដឹងថា អង្គការ NASA និងទីភ្នាក់ងារអវកាសរបស់ប្រទេសខ្លួន

កាន់តែយ៉ាប់ហើយ ! Facebook អាចនឹង​ត្រូវសងប្រាក់ រាប់ពាន់លាន​ដុល្លារ ជុំវិញកម្មវិធី ស្កែនមុខ

​(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook អាចនឹងប្រឈមមុខ​បង់ប្រាក់សំណងរាប់ពាន់​លានដុល្លារ ពាក់ព័ន្ធនឹងការ​ប្រមូលទិន្នន័យ​របស់ អ្នកប្រើប្រាស់​តាមរយៈកម្មវិធី​ស្កែនមុខ ឬទទួលស្គាល់​មុខដោយស្វ័យប្រវត្តិ ​ដែលជាកម្មវិធី Tag បន្តឱ្យមិត្តភក្តិនៅលើបណ្ដាញទំនាក់ទំនង​សង្គម​មួយនេះ នៅពេលមានការកំណត់ថា ពិតជារូបរបស់​គណនីអ្នកប្រើប្រាស់​ណាមួយ ដែលមាន​នៅក្នុង​រូបនោះ។ នេះ​បើតាម​សេចក្ដីរាយការណ៍​ជាច្រើន ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

អង្គការ NASA និង SpaceX ពន្យាពេល​បាញ់បង្ហោះ​កែវយឺត TESS ដោយ​សារបញ្ហារ៉ុក្កែត!

(ផ្លូរីដា)៖ នៅប៉ុន្មាន​ម៉ោងមុននេះ ក្រុមហ៊ុន SpaceX និង​អង្គការ NASA បានសម្រេច​ពន្យាពេល​បាញ់បង្ហោះ កែវយឺតអវកាស TESS ដោយសារតែ​វាជួបបញ្ហាមួយចំនួន​ពាក់ព័ន្ធនឹង​គ្រាប់រ៉ុក្កែត ហើយការបង្ហោះ​នឹងធ្វើឡើងជាថ្មី នៅថ្ងៃពុធ​សប្តាហ៍នេះ (ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ ពេលវេលា​នៅអាស៊ីអាគ្នេយ៍)។ នេះបើតាម​ការចេញ​ផ្សាយ​ដោយវែបសាយ Space នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។

យានរុករក «Mars Rover 2020» នឹងស្វែងរកដាននៃជីវិត នៅលើភពព្រះអង្គារ!

(អាមេរិក)៖ ក្រុមបច្ចេកទេស​របស់ ទីភ្នាក់ងារអវកាស NASA ទីបំផុតបានចាប់ផ្តើមការងារ​ជាផ្លូវការហើយ នូវ​ដំណាក់កាល ATLO (​ដំឡើង ធ្វើតេស្ត និងប្រតិបត្តិការ​បាញ់បង្ហោះ) ក្នុងការអភិវឌ្ឍ​យានរ៉ូវើ​ជំនាន់ថ្មី សម្រាប់ស្រាវជ្រាវ​នៅលើ​ភពអង្គារ (Mars) របស់ខ្លួន ដែលគ្រោង​នឹង​​ត្រូវបញ្ជូនឡើង​ក្នុងទីអវកាស​ នៅឆ្នាំ២០២០។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ

បិតាស្ថាបនិក Facebook សារភាព​រឿង​គ្រប់យ៉ាង ចំពោះមុខ​សភា​​អាមេរិក និង «សុំទោសគ្រប់គ្នា» ម្តង​ទៀត​!

(អាមេរិក)៖ នាយក​ប្រតិបត្តិ (CEO) និងស្ថាបនិក​របស់ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានធ្វើការសុំទោស​ជាផ្លូវការ​ នៅ​ចំពោះ​​មុខសភា​អាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់កំហុស​របស់ខ្លួន ដែលបាន​បណ្តាលឲ្យ​មានរឿងអាស្រូវ​ដ៏ធំ ពាក់ព័ន្ធនឹង​ការ​លួច​ប្រមូល​​ទិន្ន​ន័យ​ឯក​ជន​​របស់អ្នក​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន ខេមប្រ៊ីជ អាន់ណាល់ឡាយធីខា (Cambridge

កាន់តែវីវហើយ មាន​បុគ្គលិក​បណ្តើរៗ​បាន​សុំលា​ឈប់​ការងារ​ពី​ Facebook

តាម​ការ​រាយ​ការណ៍​របស់ the New York Times បាន​ឲ្យ​ដឹង​ថា វិស្វករ​ផ្នែក​កម្មវិធី​មួយ​ចំនួន​របស់ Facebook បាន​ដាក់​ពាក្យ​លា​ឈប់ ហើយ​ខ្លះ​ទៀត​ចង់​ប្ដូរ​ទៅ​ជ្រក​កោណ ក្រោម​ក្រុមហ៊ុន​ចំណុះ​របស់ Facebook វិញ​ដូច​ជា Instagram និង Whatsapp ជាដើម។ ការ​លាឈប់​របស់​បុគ្គលិក​ គឺ​បណ្ដាល​មក​ពី​រឿង​អាស្រូវ​ បន្ទាប់​ពី​មាន​ការ​លួច​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដល់​ទៅ​ជាង

លោក​ Steve Wozniak ប្រកាស​ឈប់​ប្រើ​ Facebook ព្រមទាំងនិយាយថា…

ដោយ​សារ​រឿង​អាស្រូវ​ធ្វើ​ឲ្យ​លេច​ធ្លាយ​​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ចំនួន​ ៨៧ លាន​គណនី របស់​ Facebook បាន​បណ្ដាល​ឲ្យ​សហ​ស្ថាបនិក​ Apple លោក​ Steve Wozniak សម្រេចឈប់​ប្រើ​​បណ្ដាញ​សង្គម​នេះ​ត​ទៀត។ លោក​ Steve ដែល​បាន​ចាក​ចេញ​ពី​ Apple នៅ​ឆ្នាំ​ ១៩៨៥ បាន​លើក​ឡើង​ថា​ លោក​សុខចិត្ត​បង់​លុយ​ទៅ​ឲ្យ​ Facebook

ព័ត៍មាន​ថ្មី